ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកោះធំ ខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំង ត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម អភិបាលខេត្ត កណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
មានប្រសាសន៍ នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ ក្នុងនាម ឯកឧត្តម អភិបាលខេត្តកណ្តាល និងក្នុងនាម ឯកឧត្តម ផ្ទាល់ បានមានប្រសាសន៍ទៅកាន់កងកម្លាំង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ទៅលើការគោរពវិន័យ របស់ កងយោធពលខេមរភូមិន្ទ (ខ ភ ម) ។
ឯកឧត្តម បានបន្ថែមថា កងកម្លាំងទាំងអស់ ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ចំពោះប្រជាជនដែលបានធ្វើដំណើរចេញចូលនៅតាមបន្ទាត់ព្រុំដែន កម្ពុជា-វៀតណាម ពោលគឺនៅក្ន្ងងភូមិសាស្រ្តដែលខ្លួនបានទទួលខុសត្រូ ពិសេសគឺត្រូវធ្វើចត្តាឡីស័ក្តអោយបាន១៤ថ្ងៃ គ្រប់អ្នកដំណើរទាំងអស់ដែលឆ្លងចេញចូល ទៅតាមការណែនាំរបស់ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ឯកឧត្តម បានមានប្រសាសន៍ ណែនាំ ដល់កងកម្លាំងទាំងអស់ត្រូវ ធ្វើការថែទាំអនាម័យ និងថែទាំសុខភាពឱ្យបានល្អផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឧបត្ថម្ភនូវ ទឹកសុទ្ធចំនួន ១០ កេស រួមជាមួយ និងគ្រឿង ឧបភោគបរិភោគមួយចំនួនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner