Elon Musk កំពុងធ្វើឲ្យ Bitcoin ផ្ទុះខ្លាំង និងកើនតម្លៃដល់ទៅ 44,000 ដុល្លារ

បរទេស៖ គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញនេះម៉ោងប្រមាណជា9 និង30នាទីតម្លៃរបស់រូបិយបណ្ណអេឡិចត្រូនិក Bitcoin គឺបានផ្ទុះឡើងភ្លាមដល់ទៅ 15 ភាគរយដល់តម្លៃបំបែកកំណត់ត្រាបន្ទាប់ពីត្រូវបានក្រុមហ៊ុនផលិតរថយន្តដ៏៏ល្បីរបស់អាមេរិក Telsa បានប្រកាសថាបានវិនិយោគលុយដល់ទៅ 1.5 ពាន់លានដុល្លារកាលពីខែមុន។

ដំណឹងនេះបានធ្វើឲ្យតម្លៃរបស់ Bitcoin កើនឡើងរហូតទៅដល់ 44,525.29 ដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រប្តូរលុយអេឡិចត្រូនិក Gemini ។
សេចក្តីប្រកាសរបស់ Telsa ផងដែរក៏ត្រូវបានគេមើលឃើញថាបានធ្វើឡើងក្រោយ 2 សប្តាហ៍ប៉ុណ្ណោះដែលប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Telsa គឺលោកElon Musk បានធ្វើការណែនាំឲ្យក្រុមអ្នកចូលចិត្តវិនិយោគរយៈពេលខ្លីទាំងឡាយគួរតែនាំគ្នាទិញ Bitcoin និងរូបិយបណ្ណអេឡិចត្រូនិកផ្សេងទៀតដូចជា Dogecoin ជាពិសេសនាំគ្នាទិញយកភាគហ៊ុនរបស់កម្មវិធីហ្គេមវិដេអូរបស់អាមេរិកគឺ GameStopផងដែរ។

កាលពីព្រឹកថ្ងៃចន្ទ Telsa បានប្រកាសថាបានវិនិយោគប្រាក់ប្រមាណជា 1.5 ពាន់លានដុល្លារទិញយក bitcoin មួយចំនួន ហើយក៏បានប្រកាសពីផែនការទទួលយកសេវាបង់ប្រាក់ជាមួយនឹង bitcoin ក្នុងការទិញលក់រថយន្ត Telsa និងផលិតផលជាច្រើនទៀតរបស់ខ្លួនផងដែរនាពេលខាងមុខ។ Telsa បាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្ថិតនៅក្នុងផ្នែកមួយនៃគោលនយោបាយវិនិយោគក្រៅប្រទេសដែលមានបំណងធ្វើយ៉ាងណាឲ្យ
មានភាពចម្រុះគ្នានៃសេវាកម្មប្រើប្រាស់លុយនៅគ្រប់រូបភាព និងធ្វើយ៉ាងណាអាចប្រមូលលុយចំណូលវិញជាលុយសុទ្ធច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងដែរថាគិតត្រឹមរយៈពេល 1 ខែប៉ុណ្ណោះកាលពីពីដើមឆ្នាំ2021 នេះ Bitcoin ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្លៃរបស់ខ្លួនរហូតទៅដល់ 50 ភាគរយខណៈដែលតម្លៃរបស់វាកាលពីឆ្នាំ2020 មានការកើនឡើងដល់ទៅ 300 ភាគរយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner