រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

រតនគិរី : រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្ដិសុខសណ្ដាប់ ធ្នាប់សាធារណៈ លិខិតផ្សេងៗទៀតពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រដ្ឋាភិបាល សំដៅលើកកម្ពស់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចប្រជុំមានរបៀបវារៈសំខាន់រួមមាន៖

របាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

សេចក្ដីណែនាំលេខ ០០១ សណន ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្ដគ្រប់ប្រភេទរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

លិខិតលេខ០០៣ សណន ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ប្រជាជនចិន និងវៀតណាម ។

សេចក្ដីណែនាំលេខ ០២២ សខល ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ។

លិខិតលេខ ០១៤ សខល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីការពង្រឹងអនុវត្តវិធានការការ ពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍។

លិខិតលេខ ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្ដីពីគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

ពិភាក្សារកយន្ដការមួយចំនួន ដើម្បីអនុវត្តលើការធ្វើចត្តាឡីស័ក កម្មករវៀតណាម និងអ្នកដំណើរចេញ ចូលវៀតណាម ឬកម្មករទើបត្រឡប់មកពីបរទេស។

ផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី អំពីវិធានការទប់ស្កាត់ការចម្លងមេរោគ កូវីដ-១៩ ពីប្រទេសវៀតណាម នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម។

លិខិតលេខ ០២៧ សខល ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្ដីពីការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងចូលមកកម្ពុជា

ពង្រឹងរបៀបរបបការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ជាពិសេសសំរេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាព

ឯកឧត្តម ថង សាវុន ​ដាក់បញ្ជាចេញទៅ ដែលជាការអនុវត្តន៍តាមគោលការ ផែនការ កាតព្វកិច្ច ភារកិច្ច តាមគោលដៅ រៀងខ្លួន គឺដាច់ខាតត្រូវធ្វើឲ្យខានតែបាន ពោលគឺការពារប្រសើរជាងព្យាបាល ដែលស្របទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

អភិបាលខេត្តរតនគិរី មានប្រសាសន៍ណែនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ពាក់ពន្ធ័នឹងការពង្រឹងលើការគ្រប់គ្រង វត្តមានមន្ត្រី។ ដោយឡែក ចំពោះប្រធានស្ថាប័ន មន្ទីរ អង្គភាព ពេលមានបេសកកម្មក្រៅខេត្ត រឺសុំច្បាប់ក្តីត្រូវរាយការណ៍ ជូនឯកឧត្តមគណៈអភិបាលខេត្តអោយបានដឹង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner