ឱកាសទទួលបានថវិកាឧបត្ថម្ភចំនួន 500ដុល្លារ សម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយ

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ សិស្ស-និស្សិតកម្ពុជាកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយ ចំនួន 30នាក់ មានឱកាសទទួលបានការឧបត្ថម្ភជាថវិកាចំនួន 500ដុល្លារ ជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិអភិវឌ្ឍន៍អាស៊ី (Asian Development Foundation)។

អាហារូបករណ៍សាច់ប្រាក់ផ្តល់ជូនរយៈពេលបួនឆ្នាំនេះ តម្រូវឱ្យបេក្ខជនបំពេញលក្ខខណ្ឌមួយចំនួនដូចជា បេក្ខជនជានិស្សិតសិក្សាឆ្នាំទីមួយ ចាប់ផ្តើមសិក្សាសាកលវិទ្យាល័យណាមួយ​ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងសាកលវិទ្យាល័យរដ្ឋ ឬឯកជន។ បេក្ខជនត្រូ​វមានសញ្ជាតិខ្មែរ មានប្រវត្តិការសិក្សា និងផែនការសិក្សាច្បាស់លាស់ ព្រមទាំងមានបទពិសោធចូលរួមការងារសង្គម។

អាទិភាពនៃអាហារូបករណ៍នឹងត្រូវផ្ដល់ជូនសិស្ស-និស្សិតដែលអាចបញ្ចេញចំណេះដឹងខ្ពស់ផ្នែកសកល ចំណេះដឹងលើជំនាញដែលសាម៉ីជនដាក់ពាក្យរៀន និងការចូលរួមសកម្មភាពនៅក្នុងសង្គម តាមរយៈការស្ម័គ្រចិត្ត និងមនុស្សធម៌។ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំ ឱ្យបានមុនថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ 2021។ ក្រសួងអប់រំ យុវជន និងកីឡា នឹងទាក់ទងដោយផ្ទាល់ទៅកាន់បេក្ខជនដែលត្រូវបានជ្រើសរើស។

និស្សិតដែលទទួលបានអាហារូបករណ៍ថ្លៃសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួចហើយ ក៏អាចស្នើសុំអាហារូបករណ៍នេះបានដែរ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/EPk9c6t99wwaYGbW6

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner