​ចិន​ឈប់​អោយ​សារ​ព័ត៌មាន​ BBC ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ខ្លួន​ ​ក្រោយ​អង់គ្លេស​បាន​ហាមឃាត់​ទូរទស្សន៍​ C​G​T​N ​របស់​ចិន

​ចិន​៖​ និ​យ​ត​ករ​ផ្សព្វផ្សាយ​ចិន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ដក​សារ​ព័ត៌មាន​ BBC ​ចេញពី​រលកធាតុអាកាស​របស់​ខ្លួន​ ​បន្ទាប់ពី​ BBC ​បាន​ចាក់​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​កន្លងទៅ​ ​ដែល​រៀបរាប់​លម្អិត​អំពី​រឿងរ៉ាវ​ដ៏​គួរឲ្យ​ភ័យខ្លាច​នៃ​ការ​ធ្វើ​ទារុណកម្ម​ ​និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ទៅលើ​ស្ត្រីជន​ជាតិ​អ៊ុយ​ហ្គ័​រ​នៅ​ក្នុង​ជំរំ​ចិន​ ​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​រដ្ឋបាល​វិទ្យុ​ ​និង​ទូរទស្សន៍​ជាតិ​ចិន​ (NR​T​A​) ​បាន​និយាយ​ថា​ ​សេចក្តីរាយការណ៍​របស់​ BBC ​World​ ​News​ ​អំពី​ប្រទេស​ចិន​ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ណែនាំ​នៃ​ការផ្សាយ​ ​។​ ​គោលការណ៍​នៃ​ការផ្សាយ​ ​គឺ​តម្រូវ​អោយ​ព័ត៌មាន​គួរតែ​មាន​ភាព​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​និង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ជាតិ​របស់​ប្រទេស​ចិន​ឡើយ​ ​។​

ជា​ការ​ឆ្លើយតប​នោះ​ ​ទូរទស្សន៍​ BBC ​បាន​បញ្ជាក់​ថា​ ​ខ្លួន​ខកចិត្ត​ចំពោះ​ទង្វើ​នេះ​ ​ហើយ​បើ​តាម​អ្នកនាំពាក្យ​របស់​ BBC ​នោះ​ BBC ​គឺជា​អ្នក​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដ៏​គួរឲ្យ​ទុកចិត្ត​បំផុត​របស់​ពិភពលោក​ ​និង​ ​រាយការណ៍​អំពី​រឿងរ៉ាវ​ជុំវិញ​ពិភពលោក​ដោយ​យុត្តិធម៌​ ​មិន​លម្អៀង​ ​និង​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ​ឬ​កាន់ជើង​ខាងណា​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner