ថ្នាក់ដឹកនាំក្រសួងសាធារណការ បានក្រើនរំលឹកដល់ប្រធានមន្ទីរសាធារការ និង ដឹកជញ្ជូន ខេត្តបាត់ដំបងដែលទើបតែងតាំងថ្មី ត្រូវធ្វើជាមន្ត្រីល្អប្រកាន់ខ្ជាប់ នូវ ទិសស្លោក ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និង ធ្វើឲ្យមានតម្លាភាព

អត្ថបទដោយ៖
Kien Sereyvuth

   ថ្លែងនៅក្នុងឱកាសប្រកាសផ្ទេរ និង តែងតាំងចូលកាន់មុខតំណែងថ្មីជាប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការដាស់តឿនណែនាំដោយក្រើនរំលឹកដល់លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង ដែលទើបទទួលបាននូវការប្រកាស ឲ្យចូលកាន់នូវមុខតំណែងថ្មីជំនួសលោក ចាន់ សំបូរប្រធានចាស់ ដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបំរើការងារថ្មីនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវតែប្រកាន់ខ្ជាប់ ធ្វើជាមន្ត្រីល្អដើម្បីឆ្លើយតបទៅនិងប្រការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមកនិងត្រូវអនុវត្តនូវទិសស្លោក ធ្វើឲ្យបានធ្វើឲ្យឆាប់ និង ធ្វើឲ្យមានតម្លាភាព…។និងត្រូវមានវិធានការក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវរឹតបន្តឹង និង ចៀងវាងឲ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់លើសកម្រិតកំណត់និងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវឲ្យមានប្រសិទ្ធភាព  គណនេយ្យភាព និង ស័ក្តិសិទ្ធភាព ដោយត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយនិងចលនាមហាជន ឲ្យគោរពច្បាប់ចរាចរណ៍ និងអនុវត្ត ក្នុងការរឹតបន្តឹងនូវការពាក់មួកសុវត្ថិភាពនៅក្នុងពេលបើកបរយានយន្ត លើដងផ្លូវ ជាដើម…។

       ការថ្លែងបែបនេះ ក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មិ របស់លោក ព្រួញ រិទ្ធិថា អតីតអនុប្រធានមន្ទីរ ទើបទទួលបានការតែងតាំងថ្មីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១នេះ។នៅក្នុងពិធីនេះក៏មានវត្តមានជាអធិបតី ពីឯកឧត្តម  អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

       ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការបានថ្លែងគូសបញ្ជាក់ទៀតថា៖ការផ្លាស់ប្តូរមុខ នូវតំណែងនិងតួនាទីមន្ត្រីរាជការគឺជាកិច្ចដំណើរការប្រព្រឹត្តទៅក្នុងជីវភាពការងាររបស់មន្ត្រីដែលបានបំរើការងាររដ្ឋ។ហើយវាក៏ជាឱកាសផ្តាស់ប្តូរនូវមុខងារនិងបទពិសោធន៍ការងាររថ្មីៗ បន្ថែមទៀតផងដែរ។ និងដើម្បីបណ្តុះនូវស្មារតី និង បទពិសោធន៍វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្នុងការជម្រុញនូវគំនិតផ្តួចផ្តើមថ្មីៗដល់មន្ត្រីដើម្បីឲ្យតបទៅនិងកំណែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលសាធារណៈនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិមាតុភូមិឲ្យមានការរីកចម្រើនថែមទៀត។

     តាមរយៈសមត្ថភាពបទពិសោធន៍ជំនាញរបស់លោក ព្រួញ រិទ្ធិថា ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មីរបស់ខេត្តបាត់ដំបង នៅពេលនេះគឺផ្តើមចេញលើជំនាញនិងបទពិសោធន៍និងពីការផ្តល់នូវទំនុកចិត្តដ៏មុតមាំពីអាជ្ញាធរខេត្ត និងក្រសួងផ្ទាល់ ក្នុងដំណាក់កាលកែទម្រង់សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីរួមគ្នាបន្តការកសាងនិងអភិវឌ្ឍន៍និងរួមគ្នាខិតខំថែទាំនូវបណ្តាញរចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាក្បាលម៉ាស៊ីនជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

     ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានរំលេចពីសមត្ថភាពបទពិសោធន៍ការងាររបស់លោកប្រធានមន្ទីរថ្មីកន្លងមក ដែលជាវិស្វករជំនាញនិងមុននេះលោកក៏ជាអនុប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ហើយធ្លាប់មានស្នាដៃក្នុងការរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងខេត្តសមិទ្ធផលជាច្រើនផងដែរ។ ហើយនិងរំពឹងទុកថា៖ លោកប្រធានមន្ទីរថ្មី និងខិតខំបន្តនូវប្រពៃណីក្នុងការពង្រឹងនូវធ្លុងសាមគ្គីភាពផ្ទៃក្នុងរួមគ្នាខិតខំជម្រុញឲ្យវិស័យសាធារណការ និងដឹកជញ្ជូន បានកាន់តែល្អប្រសើរ និង ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត កាន់តែមានសក្តានុពលរីកចម្រើនឡើងបន្ថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner