រដ្ឋមន្រ្តី ស៊ុយ សែម ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស​ឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត, លោក ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងសមាជិក សមាជិកាផ្សេងៗទៀត សរុបប្រមាណ៥០៨នាក់។

ឯកឧត្តម ម៉ៅ ធនិន បានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នោះរួចមក,ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងក្បោះក្បាយ សម្រាប់អង្គប្រជុំយកទៅអនុវត្តន៍ក្នុងមូលដ្ឋាន មានខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ មិនត្រូវស្កប់ស្កល់ និងជ័យជំនះ
២៖ ត្រូវតស៊ូប្រឆាំង ជាមួយគណបក្សទាំងនោះ ដោយចងចាំថា គូរបដិបក្សនៅតែបន្តសកម្មភាពផ្តួលរំលំយើងជានិច្ច
៣៖ បន្តការដោះស្រាយបញ្ហាមួយចំនួន ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
៤៖ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ការរីករាលដាលដល់សហគមនៃជំងឺកូវីដ១៩
៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទូទាំងឃុំសង្កាត់ក្នុងខេត្ត
៦៖ ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ
៧៖ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ដោយអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)
៨៖ បញ្ហាផ្សេងៗ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner