ក្រុមហ៊ុន សែលកាត រៀបចំកម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់

ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុត សម្រាប់ឆ្នាំ 2021 ដោយអតិថិជនទាំងអស់ បានអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។ ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណងដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជនដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាកដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។ នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីសម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ 5 ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner