គណៈប្រតិភូក្រសួងបរិស្ថាន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តមភ្នំគូលែន

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិកាក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) ដោយមានការឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តមភ្នំគូលែន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងស្វែងយល់ និងរកធាតុផ្សំណាមួយក៍ដូចជាគន្លឹះដើម្បីចូលរួមចំណែកដោះស្រាយក្នុងការលើកកម្ពស់ជីវភាពប្រជា សហគមន៍ឲ្យប្រសើរឡើង រួមទាំងអេកូទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រ ការអភិវឌ្ឍ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ ព្រមទាំងឲ្យប្រជាសហគមន៍ចេះដាំដុះនូវបន្លែ ផ្លែឈើ និងការចិញ្ចឹមជ្រូកកណ្តុរ(កាត់ជ្រូកព្រៃ) នៅតាមមូលដ្ឋានឲ្យបានកាន់តែច្រើនឡើង ជាពិសេសមើមថ្លើមឆ្កែខ្មៅដែលតំលៃថ្លៃល្មម ហើយឱសថបូរាណដ៍សាកសិទ្ឋតាំងពីដូនតាមក ដែលសំបូរយ៉ាងច្រើនក្នុង ឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តមភ្នំកូលែន ហើយតំបន់នេះ មានសក្តានុពលច្រើនណាស់ ក្នុងការបង្កើតជាតំបន់ ទេសចរណ៍ធម្មជាតិ ដើម្បីការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដោយ សារទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់ អាកាសបរិសុទ្ធ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner