អភិបាលខេត្តកណ្តាល បញ្ជាកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម

កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដាក់បទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវ ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ សំដៅការពារជំងឺកូវីដ-១៩។

លោកគង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំង៣ នៅតាមបណ្តា គោលដៅដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អភិបាលខេត្ត ថ្លែងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ដូចជាភូមិសាស្ត្រ ខេត្តកណ្ដាល ពិសេសត្រូវអនុវត្តតាមអនុសាន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងកម្លាំងនៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាមរបស់ស្រុកកោះធំ និងស្រុកលើកដែក ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់។

អភិបាលខេត្ត សង្កត់ធ្ងន់ថា គ្រប់កម្លាំងទាំងអស់ត្រូវដាក់ពលរដ្ឋទាំងអស់ ដែលឆ្លងកាត់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner