មានគីឡូសាច់អាំងកូរ៉េទេ?

អត្ថបទដោយ៖
AMS

ឥលូវនិយមណាស់សាច់អាំងបែបកូរ៉េដូចក្នុងរឿងភាគកូរ៉េ K-Drama ស្រម៉ៃឃើញអ៊ុបប៉ា និងអ៊ុននី ញ៊ាំសាច់អាំងក្លែមស្រាសូជូរ ក្នុងបរិយាកាសរ៉ូមែនទិច។ បើអ្នកកំពុងតែគិតដូចគ្នា! ថ្ងៃនេះ AMS សូមណែនាំកន្លែងមួយធានាថា ឆ្ងាញ់ដូចរសជាតិដើមសាច់អាំង កូរ៉េ។ តោះមកភ្លក់សាច់អាំងកូរ៉េដូច KDrama នៅ Meat & Greet។

មកដល់ហាងនេះ អ្នកអាចជ្រើសរើសសាច់អាំងជាច្រើនដូចជា ៖ សាច់គោជាប់ឆ្អឹងអូស្ត្រាលី សាច់ជ្រូក៣ជាន់ សាច់គោជាប់ខ្លាញ់អាមេរិក ឈុតបន្លែមួយចាន ស៊ុបគីមឈីមួយចាន និងបាយសចំនួន ២ចានផងដែរ និយាយរួម ២ នាក់គឺល្មមតែម្ដង។

ជាទម្លាប់ ការញ៊ាំសាច់អាំងកូរ៉េគេមិនដែលភ្លេចសូជូរឡើយ។ ដូច្នេះបើសិនជាអ្នកទាំងអស់គ្នា សម្រេចចិត្តញ៊ាំសាច់អាំងនេះ កុំភ្លេចគ្រឿងពិសេស បង្កើនឱជារសសាច់អាំង គឺស្រាសូជូរមួយដបមក មានច្រើនជម្រើសផងដែរដូចជា ប៉ោមខៀវ ស្ត្រប៊ីរី និងទំពាំងបាយជូរជាដើម។ 

ខុសពីការញ៊ាំសាច់អាំងដែលយើងនិយមញ៊ាំរសជាតិខ្មែរយើង សាច់អាំងបែបកូរ៉េ គេតែងយកបន្លែខ្ជប់សាច់អាំង ហើយទើបយកទៅជ្រលក់នឹងទឹកជ្រលក់ ដាក់ចូលក្នុងមាត់មើលទៅដូចជា ធំបន្តិច ប៉ុន្តែរសជាតិវិញ ធានាថាកប់ៗ។ កាន់តែពិសេស អមដំណើរជាមួយនឹងទឹកស៊ុបគីមឈីវិញរសជាតិជូរប្រៃតិចៗ មានតៅហ៊ូ សាច់បីជាន់ គួបផ្សំជាមួយគីមឈី ហ៊ុតទឹកហើយ រសជាតិដិតជាប់មាត់។ 

ហាងមួយនេះ មានទីតាំងធំទូលាយងាយស្រួលចតរថយន្ត និងយានជំនិះ ហាងមានកន្លែងអង្គុយច្រើន បើមាន Party ជុំមិត្តភក្តិឬក្រុមការងារអីច្បាស់ជាសប្បាយមិនខាន។ ប៉ុន្តែកុំភ្លេចកក់កន្លែងអង្គុយទុកមុនផងណា ព្រោះមានភ្ញៀវច្រើនដែរ!

ទីតាំង៖ ផ្ទះលេខ ១៦៨ ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ម៉ោងបើកដំណើរការ៖ ៣រសៀល ដល់ ១០ យប់

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner