ឱកាសទទួលបានអាហារូបករណ៍ពេញលេញពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្នាំ2021

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ ក្រសួងអប់រំ និងវប្បធម៌ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ KBN សម្រាប់ឆ្នាំសិក្សា 2021 ដល់សិស្ស-និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌូនេស៊ី។

អាហារូបករណ៍ KNB នឹងទទួលខុសត្រូវរាល់ការចំណាយទាក់ទងទៅនឹងថ្លៃសាលា ការស្នាក់នៅ ថ្លៃសៀវភៅសិក្សា ថ្លៃធ្វើដំណើរតាមជើងហោះហើរ ធានារ៉ាប់រងសុខភាព និងចំណាយលើការស្រាវជ្រាវ។ បេក្ខជនត្រូវមានអាយុតិចជាង​ 35ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។

បេក្ខជនអាចមានឱកាសទទួលបានវគ្គរៀនភាសាឥណ្ឌូនេស៊ីដោយមិនគិតថ្លៃ។​ អាហារូបករណ៍នេះ ផ្ដោតទៅលើមុខជំនាញទាក់ទងទៅនឹងមនុស្សសាស្រ្ត វិស្វកម្ម វិទ្យាសាស្រ្ត អប់រំ និងវិទ្យាសាស្រ្តសង្គម។ ទន្ទឹមគ្នានេះ មានមហាវិទ្យាល័យចំនួន 12 និងកម្មវិធីសិក្សាចំនួន 357 កន្លែងដែលអនុញ្ញាតឱ្យបេក្ខជនជ្រើសរើសដើម្បីបន្តការសិក្សារបស់ខ្លួន។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានមុនថ្ងៃទី 20 ខែមេសា ឆ្នាំ2021។ លទ្ធផលនៃការជ្រើសរើសនឹងប្រកាសនៅដើមខែមិថុនា។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសូមចូលទៅកាន់៖ Official Link

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner