រដ្ឋាភិបាលអៀរឡង់ផ្តល់អាហារូបករណ៍ 100% សម្រាប់ការសិក្សាឆ្នាំ 2021

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ តាមរយៈអាជ្ញាធរថ្នាក់ឧត្តមសិក្សាប្រទេសអៀរឡង់ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន 60 កន្លែង សម្រាប់កម្មវិធីសិក្សាស្រាវជ្រាវ ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់បេក្ខជនជាសិស្ស-និស្សិតអន្តរជាតិមកពីទូទាំងពិភពលោក លើកលែងតែនិស្សិតមកពីបណ្ដាប្រទេសអឺរ៉ុប ។

កម្មវិធីអាហារូបករណ៍នេះទាំងមូលនឹងធ្វើឡើងជាភាសាអង់គ្លេស ផ្ដោតទៅលើវគ្គសិក្សាជំនាញ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ជំនាញសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។

អត្ថប្រយោជន៍នៃអាហារូបករណ៍នេះ រដ្ឋាភិបាលប្រទេសអៀរឡង់នឹងផ្តល់មូលនិធិអាហារូបករណ៍ដល់និស្សិត តាមរយៈការផ្ទេរទៅឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់និស្សិត។ បេក្ខជនដែលជាប់អាហារូបករណ៍នឹងទទួលបានប្រាក់បង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភផ្សេងៗ។ ការចុះឈ្មោះស្នើសុំដាក់ពាក្យអាហារូបករណ៍ដោយមិនគិតថ្លៃ។

លក្ខខណ្ឌក្នុងការដាក់ពាក្យ និស្សិតដែលមិនមានសញ្ជាតិណាមួយនៅក្នុងសហភាពអឺរ៉ុប ប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា មានគំនិតច្នៃប្រឌិតខ្ពស់ មានជំនាញទំនាក់ទំនងល្អ។ ដោយឡែកនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំចុងក្រោយក៏អាចដាក់ពាក្យសុំអាហារូបករណ៍នេះបានដែរ។ អាហារូបករណ៍នឹងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី 26 ខែមិនា ឆ្នាំ2021។

គួរបញ្ជាក់ថា អាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសអៀរឡង់នេះ​ ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរឧត្តមសិក្សា Higher Education Authority (HEA) ជំនួសឱ្យនាយកដ្ឋានឧត្តមសិក្សា ស្រាវជ្រាវ ច្នៃប្រឌិត និងវិទ្យាសាស្ត្រ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://eurireland.ie/2021/02/08/government-of-ireland-international-education-scholarships-2021/

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner