លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលវេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ប្រីហ៊្សឹម -PRISM)និងប្រមូលព័ត៌មានដល់គណៈកម្មាធិការក្រុងស្រុកនិងឃុំ-សង្កាត់ ក្នុងខេត្តរបស់ខ្លួន

  តាមរយៈនៃការផ្តួចផ្តើមរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកម្មវិធីភាពជាដៃគូជាមួយអង្គការស្បៀងអាហារពិភពលោកសហប្រជាជាតិ (WFP-UP) ដើម្បីអនុវត្តសកម្មភាពរួមគ្នាក្នុងការគ្រប់គ្រង នូវវិបត្តិ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងដែនសមត្ថកិច្ច នៃ រដ្ឋបាលខេត្តបាត់ដំបង។

       ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំ បើកវគ្គបណ្តុះបណ្តាល ស្តីពី “វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ PRISM និងប្រមូលព័ត៌មានដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់”នេះឡើងក្នុងគោលបណងដោយផ្តោតជាសំខាន់ និងជាពិសេសទៀតនោះ គឺ៖ ផ្តោតលើវិធីសាស្ត្រក្នុងការប្រមូលនិងកត់ត្រា ទាញយករបាយការណ៍ ព័ត៌មានខូចខាតបាត់បង់ និង ពីតម្រូវការជនរងគ្រោះ នៅពេលដែលពួកគាត់ជួបនឹងគ្រោះមហន្តរាយ ដែលបានកើតឡើង។

         វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១នេះ។

      ថ្លែងក្នុងឱកាសបើកវគ្គនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា៖ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍PRISMបានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលនិងកត់ត្រា ទាញយកនូវរបាយការណ៍ ព័ត៌មានខូចខាតបាត់បង់ និងពីតម្រូវការជនរងគ្រោះ នៅពេលដែលមានគ្រោះមហន្តរាយនានាកើតឡើងក្នុងដែនភូមិសាស្ត្រនៃដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខេត្ត និងថ្នាក់ជាតិ។

      ឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖ដោយមើលឃើញពីសារៈសំខាន់បែបនេះ រដ្ឋបាលខេត្តនិងក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ជាតិ និងអង្គការដៃគូWFP.ដើម្បីប្រមែប្រមូលនូវទិន្នន័យគ្រោះមហន្តរាយដែលកើតមានទាំងនោះបញ្ចូលតាមប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ប្រីហ៊្សឹម PRISM នេះឡើង។

      តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង អ៊ុយ សុធាវី ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ក្នុងវគ្គ ត្រូវខិតខំនិងក្រេបជញ្ជក់ផ្តោតយកចំណេះដឹងក្នុងវគ្គ តាមរយៈកិច្ចពិភាក្សា និងពីការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ និងធ្វើការចែករំលែកនូវបទពិសោធន៍និងពីការអនុវត្តល្អនីតាមមូលដ្ឋាននីមួយៗ។ ឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះ

មហន្តរាយខេត្តបានណែនាំនិងសំណូមពរឲ្យរដ្ឋបាលក្រុង-ស្រុកនិងឃុំ-សង្កាត់នីមួយៗ ត្រូវចាត់តាំងមន្ត្រីបង្គោលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ស្រុក-ក្រុង ឃុំ-សង្កាត់និងភូមិ របស់ខ្លួនឲ្យបានច្បាស់លាស់ នឹងពង្រឹងភាពទំនួលខុសត្រូវ លើការងារបញ្ចូលប្រព័ន្ធដល់មន្ត្រីបង្គោលថ្នាក់ឃុំ និងថ្នាក់ភូមិ នូវរាល់ករណីកើតឡើងនូវគ្រោះមហន្តរាយ ដែលកើតមានក្នុងភូមិសាស្ត្រក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner