​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​រាជធានី​ភ្នំពេញ​ ​។​ ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​និង​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​លី​មី​ធី​ត​ ​នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការ​គ្នា​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់​ ​សេវាកម្ម​ហិរញ្ញវត្ថុ​ ​កា​រលក់​ ​និង​ការ​ធ្វើ​ទី​ផ្សារ​ទូទាំង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​។​

​អ្នកឧកញ៉ា​ ​គិត​ ​ម៉េង​ ​អគ្គនាយក​ ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​បាន​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិតស្និទ្ធ​នា​ពេល​បន្តបន្ទាប់​ទៀត​ ​។​ ​អ្នកឧកញ៉ា​បន្ថែម​ទៀត​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ព្រឹត្តិ​ ​ការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង​ ​និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​កិច្ច​សហការ​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង​ ​។​ ​លោក​ ​Song​p​on ​T​h​e​p​nu​ms​o​m​m​anus​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​លី​មី​ធី​ត​ ​បានឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​បាន​ទន្ទឹង​រង់ចាំ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ជាមួយ​យូរ​មក​ហើយ​ ​លោក​ថា​ ​ពួកយើង​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ហើយ​យើង​មាន​សេចក្តីរីករាយ​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ដែល​ជា​ក្រុមហ៊ុន​ពោរពេញ​ទៅ​ដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់យើង​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត​ ​។​ ​លោកនាយក​បន្ថែម​ទៀត​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​ក្នុង​ការ​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ​ ​និង​ឈាន​ទៅ​រក​យុគ​សម័យ​ឌី​ជី​ថល​ ​។​

សូម​ជម្រាប​ថា​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​គឺជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍ​ចម្រុះ​ដែល​មាន​ក្រុមហ៊ុន​ជាង​៣​០​ ​ស្ថិត​ក្នុង​វិ​ស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​បដិសណ្ឋារកិច្ច​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ទូរគមនាគមន៍​ ​ថាមពលអគ្គិសនី​ ​និង​ការ​អភិវឌ្ឍ​អចល​ន​ទ្រព្យ​ ​។​ ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​លី​មី​ត​ធី​ត​ (​ភី​ធី​ធី​ស៊ី​អិ​ល​) ​គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ​ ​ដែល​ផ្គត់ផ្គង់​ ​ចែកចាយ​ ​និង​លក់​ប្រេង​នៅ​លើ​ទី​ផ្សារ​និង​ផលិតផល​ពាក់ព័ន្ធ​នានា​ ​។​ ​បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ​ ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​ក៏មាន​អាជីវកម្ម​ផ្សេងទៀត​ ​រួម​មាន​ ​Ca​f​é ​Amazon​, J​iffy​ ​Mart​, ​P​early​ ​Tea​, ​Fit​ ​Auto​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner