ឯកឧត្ដម សាយ សំអាល់ ស្នើអោយសមា​ជិក​បក្ស ទាំងថ្មី ទាំងចាស់ ត្រូវបន្ដរួមសាមគ្គីគ្នាឱ្យ​បានស្អិតរមូត គាំទ្រគោលនយោបាយ​ដឹកនាំ​របស់បក្ស និងរាជរដ្ឋាភិបាល ដោយតម្កល់ផល​ប្រយោជន៍រួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ បន្ដការអភិវឌ្ឍដោយចីរភាព

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាបាល ចុះជួយខេត្ដព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សប្រជាជន ស្រុកស្ទឹងហាវ និងបញ្ចូលសមាជិកថ្មីសរុបចំនួន១៨០នាក់ ដែលមកពីឃុំទាំង៤ ក្នុងស្រុកស្ទឹងហាវ។ ក្រៅពីការប្រកាសបញ្ចូលសមាជិកថ្មីនៅស្រុកស្ទឹងហាវ នៅតាមក្រុង ស្រុក ដទៃនៃខេត្តព្រះសីហនុ ក៏មានការប្រកាសបញ្ចូលសមាជិកថ្មីដូចគ្នានេះ   ដែរ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ និងលោក-លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្តាល-ខេត្ត-ក្រុង ស្រុក និងឃុំ សង្កាត់ផងដែរ។

គួររំលឹកថា កាលពីខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សមាជិកចំនួន៣០៧២នាក់ ត្រូវបានប្រកាស់បញ្ចូលជាសមាជិកគណបក្សប្រជាជនរួចមកហលយដែរ។

 ឯកឧត្ដម សាយ សំអាល់ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនមករហូតដល់សព្វថ្ងៃ។ គណបក្សប្រជាជនកម្ពុជា មានគោលជំហរ និងគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្ស ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។ឯកឧត្ដម បន្ដថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខសន្តិភាព មានការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ការដើរហើរដោយសេរី។

តំណាងសមាជិកថ្មី និយាយថា ដោយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាព ចាស់ទុំ រឹងមាំ ដែលជានិច្ចជាកាលនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ រួមទាំងការដឹកនាំរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍ បង្រួបបង្រួមជាតិ ប្រមូលផ្ដុំគ្រប់ជាតិសាសន៍ និងនិន្នាការនយោបាយ         កសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើឱ្យប្រជាជាតិមានការអភិវឌ្ឍរីកចំរើន ទើបពួកគាត់មានទំនុកចិត្ដ ជឿជាក់ ហើយបាននាំគ្នាសុំចូលរួមរស់ក្នុងជីវភាពជាមួយគណបក្សប្រជាជនដោយស្ម័គ្រចិត្ដ ដើម្បីរួមគ្នាអនុវត្ដគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសន្ដិភាព បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យរីកលូតលាស់រ៉ុងរឿងថែមទៀត៕(សាវ៉ុន)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner