ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង នាំយកអំណោយឯកឧត្តម ស សុខា និង លោកជំទាវ ជូនគ្រួសារជួបការលំបាកចំនួន ៥គ្រួសារ នៅភូមិចុងក្រូច ក្នុងឃុំរាប

អត្ថបទដោយ៖
Kien Sereyvuth

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង ដឹកដោយលោក សក សាន តំណាងឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក ស្រុក បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្តមាន ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជូនដល់គ្រួសារជួបការលំបាកចំនួន ៥គ្រួសារ នៅភូមិចុងក្រូច ឃុំរាប ដោយក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម, ទឹកត្រី ១យួ, ត្រីខ ១យួ, មី ១កេស និងថវិកា ៤០០០០រៀល ៕ ដោយវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner