កីឡដ្ឋានតម្លៃជាង៣លានដុល្លា បានបុកគ្រឹះ​សាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ

អត្ថបទដោយ៖
ជា សេឌី

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ អមដំណើរដោយសមាជិកព្រឹទ្ធសភា អភិបាលខេត្តកំពង់ស្ពឺ តំណាងមូលនិធិណាហ្គាវើល បេះដូងសប្បុរស បានអញ្ជើញជា​អធិបតី​ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារ ទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញនៃ​កីឡាដ្ឋាន​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន សាងសង់លើផ្ទៃដីជាង ៤ហិកតា។  កីឡដ្ឋាននេះ ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី  អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ស្ពឺ ។គម្រោងសាងសង់នេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គា     វើល​ បេះដូងសប្បុរស ព្រមទាំងពីសំណាក់សប្បុរសជននានាផងដែរ ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ចំពោះការកសាងកីឡដ្ឋាននេះគឺជាកន្លែងពង្រឹងសមត្ថភាពហ្វឹកហាត់របស់យុវជន ទៅតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (មនុស្សម្នាក់កីឡាមួយប្រភេទ) ហើយកសាងនេះទោះបីយូបន្តិចតែការកសាងត្រូវមានគុណភាព និងសោភ័ណ្ណភាពជាចាំបាច់ ។ ឯកឧត្តម បន្ថែមថា ចំពោះគុណភាព និងសោភ័ណ្ណភាព បូកទាំងការកសាងកីឡដ្ឋានសំណង់រឹងមាំ យ៉ាងហោច​ណាស់ក្រុមការងារចំណាយពេលវេលាយ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះទៅ គឺរួចរាល់កំឡុងមុនចូលឆ្នាំ២០២២ ។ ការកសាងនេះដើម្បីសម្រេចបានឆ្នាំ២០២៣ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡាដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង ។

លោក អ៊ុង រដ្ឋា តំណាងក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា យើងសាងសង់នេះគឺចង់បានកីឡដ្ឋានស្ដង់ដារមួយដែលអាចប្រកួតថ្នាក់តំបន់បាន ហើយការសាងសង់នេះ ជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្ត ដោយផ្អែកលើគម្រោងជារួម ដែលឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ បើតាមផែនការនៃការសាងសង់កីឡាដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែកជា ២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយVIP ៣០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦០០០នាក់។ កីឡដ្ឋាខេត្តកំពង់ស្ពឺនេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺដែលធ្លាប់តែជាខេត្តដែលបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពលដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។ គូសបញ្ជាក់ផងដែរថា តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះនឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២ ៕ដោយ៖ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner