ក្រុមនារីព្រះខ័នរាជស្វាយរៀង បានឡើងទៅ វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុមនារី ភ្នំពេញក្រោន


ក្រុមនារីព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុមនារី ភ្នំពេញក្រោន ក្នុងលទ្ធផល ៣ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន អ អេស អ៊ិន នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។


៣គ្រាប់របស់ក្រុមនារីព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចនៅវគ្គទីទាំង៣គ្រាប់ ដោយកីឡាការិនី ឈិត សាភឿន ២គ្រាប់ម្នាក់ឯងនៅនាទី២៣ និងនាទីទី៤១ និងមួយគ្រាប់រកបានដោយខ្សែបំរើកីឡាការិនី លឹម សុជា នៅនាទី ទី៤០ ។

លុះដល់វគ្គទីកីឡាការិនី គាតស៊ីវហ័ង រកបានមួយគ្រាប់អោយភ្នំពេញក្រោន នៅនាទីទី៨៥ រួចលទ្ធផលនេះ បន្ តរហូតចប់៩០នាទី ធ្វើអោយក្រុមនារីព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុមនារីភ្នំពេញក្រោន ៣ទល់១ ឡើង ទៅ វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមនារីកំពង់ស្ពឺ ណាហ្គាវើលដ៏ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋាន ជាតិ អូឡាំពិក ។


គួររម្លឹកថា ក្រុមនារីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមនារីខេត្តបាត់ដំបង ២ទល់១ មុននិងឡើង មកដល់វគ្គពាក់ផ្តាច់ព្រ័ត្រ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ការប្រកួតជម្រើសរើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ មាន១០ក្រុមចូលរួម ធ្វើការ ប្រកួត សន្សំពិន្ទុ ស្វែងរក៤ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ដើម្បីប្រកួតជុំទី២ ដោយក្រុមលេខ៣ និង លេខ៤ ត្រូវ ប្រកួតគ្នារកក្រុមឈ្នះមកជួបក្រុមលេខ២ រួចបន្តប្រកួតរកក្រុមឈ្នះជួបក្រុមលេខ១ ដើម្បីប្រកួតផ្តាច់ព្រ័ត្រ ស្វែងរកជើងឯកតែម្តង ។

ជាមួយគ្នានេះ ការប្រកួតជម្រើសរើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ រៀបចំឡើងដោយ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា សហការជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទីរទស្សន៍អប្សរា ធ្វើការផ្សាយផ្ទាល់ ជាមួយ ផេកសំខាន់ៗចំនួន៣ គឺ Page Apsara TV 11 Page AMS Central AMS Sports ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner