កត់ទុកឲ្យហើយ! ទៅដល់កូរ៉េកុំភ្លេចកន្លែងទាំង ៧ នេះ

អត្ថបទដោយ៖
AMS

ប្រាកដជាធ្លាប់បានដឹងហើយថាប្រទេសកូរ៉េជាប្រទេសរីកចម្រើនគ្រប់វិស័យ ទាំងវិស័យចម្រៀង ខ្សែភាពយន្ត ផ្សេងៗ ចំណែកឯតំបន់ទេសចរណ៍វិញគឺរឹតតែទាក់ទាញបានទាំងភ្ញៀវជាតិ​និង​អន្តរជាតិសឹងតែគ្រប់តំបន់ផងដែរ។​ ខាងក្រោមនេះ AMS នឹងនាំអ្នកឲ្យស្គាល់៧កន្លែងល្បីៗធានាថាឃើញហើយ ចប់កូវីដ ភ្លាមចង់ទៅភ្លែតហ្ម៉ង!

១. Seoul (សេអ៊ូល)

ទីក្រុងសេអ៊ូលជាទីក្រុងធំជាងគេនិងទំនើបនៅប្រទេសកូរ៉េ ដែលគេចាត់ទុកជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលក្នុងចំណោមបណ្តាប្រទេសប៉ែកអាស៊ីខាងកើត។ អ្នកអាចនឹងចំណាយពេលច្រើននៅទីនោះ ព្រោះសំបូរទៅដោយហាងទំនិញBrand Brand ភោជនីយដ្ឋានតូចធំ និង​តំបន់ទេសចរណ៍ជាច្រើនកន្លែង។ មិនតែប៉ុណ្ណោះអ្នកក៏អាចទស្សនាប្រាសាទ និងវាំងស្តេចតាំងពីសម័យសតវត្សទី១៥ផងដែរ។

Downtown cityscape of Seoul, South Korea
Seoul, South Korea cityscape at Cheonggye Stream.

២. Gyeong Ju (ខ្យុង ជូ)

ខ្យុងជូ ជារាជធានីបុរាណមួយដែលមានរយៈកាល២ពាន់ឆ្នាំមកហើយតាំងពីសម័យនគរស៊ីឡា ក្នុងរាជធានីទាំងមូលសំបូរទៅដោយដំណាក់ស្តេចចំណាស់ៗ និងសារមន្ទីរល្បីៗដែលចារដោយប្រវត្តិសាស្ត្រជាច្រើនកន្លែងផងដែរ។

៣. DMZ (តំបន់ខ្សែបន្ទាត់ព្រំដែន)

មកដល់តំបន់DMZនេះ ជាចំនុចព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង អ្នកដែលអាចចូលកម្សាន្តទីនេះបានលុះត្រាតែមានការអនុញ្ញាតិក្នុងដំណើរទស្សនកិច្ចណាមួយ​ និងមានអ្នកនាំផ្លូវម្នាក់ផងដែរ។ នៅទីនេះមិនមានយោធាប្រដាប់អាវុធ និងគ្មានការបាញ់បោះនោះទេ  ប៉ុន្តែមិនមែនបានន័យថា អាចដើរទស្សនាបានតាមចិត្តឡើយ តំបន់ខ្លះក៏ត្រូវបានហាមឃាត់។ មិនទាន់អស់ទេនៅទីនេះ អ្នកអាចទស្សនាអាគារ និងផ្ទះរបស់យោធាកូរ៉េខាងជើងនិងអាចទិញវត្ថុអនុស្សាវរីយ៍តាមហាងមួយចំនួនផងដែរ។

៤. Jeju Island (កោះជេជូ)

កោះជេជូ ជាកោះដ៏ល្បីមួយប្រចាំប្រទេសកូរ៉េខាងត្បូង មិនថាតែភ្ញៀវទេសចរណ៍ សូម្បីតែប្រជាជនកូរ៉េគេនិយមទៅក្រេបទឹកឃ្មុំនៅទីនោះសម្រាប់គូរស្នេហ៍ទើបរៀបការហើយថ្មីថ្មោង និងពេលឈប់សម្រាកវិស្សមកាល ជាមួយនិងសមុទ្រដ៏ស្រស់ស្អាត និងស្មៅបៃតងក្រាស់។ អ្នកក៏អាចទៅស្គាល់វប្បធម៏ប្រចាំតំបន់ សួនកម្សាន្ត ប្រាសាទសាងសង់ពីកញ្ចក់ និងកន្លែងជាច្រើនទៀត។

៥. Seoraksan National Park (សួនកម្សាន្តសររ៉ាក់សាន)

សួនកម្សាន្តនេះទាក់់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអ្នកដែលចូលចិត្តដើរឡើងភ្នំ កំឡុងពេលនោះអ្នកអាចផ្តិតយកទេសភាពដែលសឹងមិនជឿនិងភ្នែក ជាមួយនិងទឹកបឹងដ៏ចាំងផ្លេកៗ រឹតតែស្រស់ស្អាតមួយកម្រិតគឺនៅក្នុងរដូវរងារ មិនតែប៉ុណ្ណោះអ្នកអាចទស្សនាសត្វជាង២០០០ប្រភេទ។

OLYMPUS DIGITAL CAMERA

៦. Busan (ប៊ូសាន)

ទីក្រុងដែលធំជាងគេបន្ទាប់ពីសេអ៊ូលគឺប៊ូសាននេះហើយ មិនត្រឹមតែជាទីក្រុងដែលសម្បូរទៅដោយកន្លែងទេសចរណ៍ប៉ុណ្ណោះទេ ក៏ជាកន្លែងពេញនិយមខ្លាំងសម្រាប់ថតខ្សែភាពយន្តផ្សេងៗ។ ទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតក្នុងរដូវរំហើយ បូករួមនិងទឹកសមុទ្រថ្លាខៀវគួរឲ្យទាក់ទាញ ។ នៅទីនោះអ្នកក៏អាចទៅទស្សនាសួនកម្សាន្ត ឬប្រាសាទល្បីៗឈ្មោះជាច្រើនទៀត។

Haeundae Beach , Busan
capital of Busan

៧. Suwon (ស៊ូ វុន)

ចុងក្រោយគឺរដ្ឋធានីស៊ូ វុន ស្ថិតក្នុងខេត្ត​ Gyeonggi (ខ្យុងគី) ដែលភាគច្រើនត្រូវបានភ្ញៀវទេសចរណ៍មើលរំលង។ មានចំងាយត្រឹមតែ៣០គីឡូម៉ែតប៉ុណ្ណោះពីក្រុងសេអ៊ូល ងាយស្រួលធ្វើដំណើរតាមរថភ្លើង ឬឡានក្រុង។ ពេលដល់ទីនោះ អ្នកនឹងបានឃើញពហុកីឡាដ្ឋានជាតិដ៏ធំសម្បើម។ សម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់នឹងពេញចិត្តស្តូកតែម្តង  ដោយសារតែទីនេះក៏ធ្លាប់ប្រារព្វកម្មវិធីប្រកួតបាល់ទាត់អន្តរជាតិFiFa Worldcup ឆ្នាំ២០០២ និងកម្មវិធីជាតិផ្សេងៗជាច្រើនទៀត។

Suwon world cup stadium

គិតម៉េចដែរ? ចប់កូវីដ អាចពិចារណាបានណា៎!

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner