ក្រសួងអប់រំប្រកាសផ្អាកដំណើរការសាលារៀនមួយចំនួនជាបណ្ដោះអាសន្នដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចលកដីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី២១កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងបានសម្រេចផ្អាកដំណើរការ អនុវិទ្យាល័យឬស្សីជ្រោយ, សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ស្រុកស្អាង ខេត្តកណ្ដា, អនុវិទ្យាល័យឬស្សសីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល, សាលាបឋមសិក្សាកូលាបទី១ និងសាលាអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ចាប់ពីថ្ងៃ២១កុម្ភៈតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងក៏បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងនោះ ត្រូវដំណើរការបង្រៀន និងរៀនតាមប្រពន្ធ័អេឡិចត្រូនិក។ ជាមួយគ្នានោះ ក្រសួងអប់រំក៏បានណែនាំឲ្យបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ពន្ធ័នឹងគ្រឹះស្ថានសិក្សាទាំងនោះ ត្រូវបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ ត្រូវទំនាក់ទំនងទៅសេវាសុខាភិបាល។ កម្ពុជាទើបនឹងរកឃើញករណីផ្ទុះក្នុងសហគមន៍ជាលើកទី៣នៅថ្ងៃទី២០កុម្ភៈឆ្នាំ២០២១។ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃ២២កុម្ភៈនេះ នៃសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៧៦នាក់ហើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner