បើករថយន្តទំនើបជ្រុលទៅបុកម៉ូតូបណ្ដាយឲ្យយុវជនម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងម៉ូតូឌ្រីមសង់បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យទី២១ខែកុម្ភះឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសលាដែកក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

  យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសេរីទំនើបម៉ាកFORDពណ័សពាក់ស្លាកលេខភ្នំពេញ2BM 7855 ធ្វើដំណើរទិសដៅពីកើតទៅលិចខណះមកដល់ចំណុចហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៦ឡើងតែម០១៩ពណ័ខ្មៅពាក់ស្លាកលេខកំពត1L 1212 ជិះដោយយុវជនម្នាក់ទិសដៅពីលិចទៅកើតបញ្ចាស់ទិសគ្នាក្នុងល្បឿនលឿនចំហៀងម៉ូតូខាងស្ដាំបណ្ដាលឲ្យប៉ើងប្រមាណជាងដប់ម៉ែត្រម៉ូតូទៅជាប់និងបង្គោលធានាគាខូចការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់  ៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner