សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយដល់មាតាចំនួន២០៦នាក់

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង អនុប្រធាន និងលោកស្រី អញ្ជើញជាអធិបតីភាព ប្រារព្ធទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ២០២១ ក្នុងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩» នៅមន្ទីរពេទ្យបង្អែកនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរឲ្យមាតា និងទារកទាំងអស់ត្រូវ៖

*ពិនិត្យមើលផ្ទៃពោះយ៉ាងតិច៤ដង មុនសម្រាល ក្រោយឆ្លងទន្លេ
*ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់ ៦ខែ ដែលក្នុងទឹកដោះម្តាយសំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ
*ត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ

ក្នុងបរិបទជំងឺកូវីដ១៩ លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៍កាចសាហាវ។

ម្នាក់ទទួលបានកន្សែងពោះគោ១ ក្រមា១ សារ៉ុង១ ខោអាវកូនក្មេង២កំប្លេ សាប៊ូ២ដុំ ម្សៅ១ដប និងថវិកា ២ម៉ឺនរៀល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner