បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូស្កុបពីយ៉ាងលឿនទៅបុករថយន្ត Prius ឆ្លងកាត់ទទឹងផ្លូវ ពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូស្កុបពីមួយគ្រឿងយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តToyota Prius កំពុងឆ្លងកាត់ទទឹងផ្លូវ ជាតិលេខ២យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី កំបូល ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជេីង ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ហេីយបានជ្រុលបុករថយន្ត Toyota Prius ខាងលេីចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់ក រួញចូលគ្នា ឯរថយន្តរងការខូចខាត ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ា ដឹកយកសង្គ្រោះភ្លាមៗ ផងដែរ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យឯកជនសួគ៌ាតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner