​ទីបំផុត​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​កើន​ឡើង​លើស​៥​០​ម៉ឺន​នាក់

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ ​សារ​ ​Co​v​i​d​-19 ​បាន​កើន​ឡើង​លើស​៥​០​ម៉ឺន​នាក់​ហើយ​ ​ក្រោយ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ឆ្លង​រាតត្បាត​មិនដល់​រយៈពេល​មួយ​ឆ្នាំ​ផង​ ​ខណៈ​តួលេខ​នេះ​ធ្វើឲ្យ​ ​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​លើស​កន្លះ​លាន​នាក់​ ​។​

សហរដ្ឋអាមេរិក​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កើន​ឡើងជា​ង​២​៨​លាន​ករណី​ ​និង​ស្លាប់​ជាង​៥​០​ម៉ឺន​៥​៤​នាក់​ ​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នូវ​ទិន្នន័យ​សរុប​ផ្នែក​សុខាភិបាល​សាធារណៈ​ ​ទោះបី​ ​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទាប​បំផុត​ ​ចាប់តាំង​ពី​ថ្ងៃឈប់​សម្រាក​ ​Thanks​g​i​v​in​g​ ​និង​ថ្ងៃ​បុណ្យណូអែល​ ​។​

អ្នកតា​ម​ដាន​របស់​សាកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​បាន​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​ ​ប្រទេស​ខ្លួន​មាន​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ច្រើនជាង​២​៨​លាន​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​។​ ​សេចក្តីរាយការណ៍​ដំបូង​នៃ​ការ​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​សហរដ្ឋអាមេរិក​ ​គឺជា​អ្នក​រស់នៅ​រដ្ឋ​ ​វ៉ា​ស៊ី​ន​តោន​ ​ក្នុង​វ័យ​៥​០​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ដែល​ជាហេតុ​ជំរុញ​អោយ​រដ្ឋ​នេះ​ប្រកាស​អាសន្ន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner