កសិដ្ឋានដាំដំណាំបន្លែក្នុងទុយោទឹក៨ឆ្នាំហើយនៅតែមានការគាំទ្រពីអតិថិជនមកទិញយកទៅបរិភោគនៅក្នុងស្រុកទឹកផុស

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង ៖​ លោកយឹម សារីមជាម្ចាស់កសិដ្ឋានដាំបន្លែក្នុងទុយោទឹក
ម្នាក់ នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅល្ងាច ថ្ងៃទី២៣ ខែ កុម្ភៈឆ្នាំ២០២១ នេះបានអះអាង ថាគាត់បានដាំបន្លែលើទឹកក្នុងកសិ ដ្ឋានមួយនេះមានរយៈពេល ៨ឆ្នាំហើយ រហូតមកដល់ពេលនេះនៅ តែមានការគាំទ្រពីអតិថិជនដដែលដោយបានជួយចេញយកតែហូបមិនដែលនៅសល់សោះឡើយ ។

លោកយ៉ង់សារីមបានបន្តថានៅក្នុងពេលនេះលោកបានដាំ ស្ពៃក្តោប ដើមខាត់ណាផ្កា។ ដាំសាលាដ៍ដាំដើមខ្ទឹម និងបន្លែថ្មីមួយមុខទៀតគឺដើមខេលដែលជាដំណាំយកគ្រា ប់ពូជមកពីបរទេស
និងមានឱជារសយ៉ាងឆ្ងាញ់ពិសារ ជួយចិញ្ចឹមសរីរាងបានយ៉ាងល្អប្រសើរ ដូចជាយកទៅធ្វើអន្លក់ឆៅ យកទៅឆាយកទៅស្ល នឹងយកទៅកិនធ្វើជាបង្អែមលា យទឹកឃ្មុំហូបក៏បានផងដែរ បន្លែមួយនេះអាចលក់ចេញក្នុងមួយគីឡូថ្លៃ១០ដុល្លារ ។ ដោយឡែកបន្លែផ្សេងទៀតលោកលក់ចេញនៅតែបានថ្លៃក្នុងមួយគីឡូ ១២០ ០០រៀល មិនចុះមិនឡើងទេ ប៉ុន្តែនៅក្នុងរដូវក្តៅនេះ លោកមិនសម្រុ កដាំច្រើនទេ គឺដាំតែល្មមៗប៉ុណ្ណោះ ងាយស្រួលក្នុងការថែទាំស្រោចទឹកដើម្បីទទួលផល ។

ដោយឡែកដើមខ្ទឹមវិញលោកបានពិសោធន៍ដាំក្នុងទុយោទឹកកាត់កបផង
ដែរ ដែលអាចឲ្យផលក្នុងរយៈ ពេលមួយខែទៅមួយខែកន្លះ ហើយក្នុងមួយគុម្ពវា
មានទម្ងន់ ១គីឡូ ចំ ណែកតម្លៃវិញកាល
ពីដើមដៃបានថ្លៃ៨០០០រៀលក្នុងមួយគីឡូ តែមកដល់ពេលសម្បូរច្រើន គឺចុះថោក ១គីឡូថ្លៃពី ២០០០ ទៅ ៣០០០ រៀល តែប៉ុណ្ណោះ ។

កសិកររូបនេះបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះលោកមិនទុកឱ្យដីទំនេរឡើយ គឺនៅខាងក្រោមរងបន្លែទាំងនេះ លោកនឹងធ្វើជាអាង ចិញ្ចឹមត្រី ចិញ្ចឹមខ្យង ចិញ្ចឹមក្តាមនិងកង្កែបជាដើម ដើម្បីបង្កើនប្រាក់ ចំណូលផ្គត់ផ្គង់ជីវភាពរស់ នៅក្នុងក្រុមគ្រួសារឲ្យបានល្អប្រសើរ ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner