លោក ចេង មុនីរ៉ា ចុះចែកម៉ាសសម្តេចតេជោ ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ក្បាលកោះ និង សង្កាត់ព្រែកឯង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃអង្គារ ទី២ ៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ក្បាលកោះ និង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ( ២ សហគមន៍) ដើម្បី បង្ការ ទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៏ ។

នាឱកាសនោះដែរ ចេង មុនីរ៉ា សូមឲ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយអប់រំ អំពីវិធានការការពារការឆ្លងជំងឺ-១៩ អោយបានទូលំទូលាយដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល អោយកាន់តែច្បាស់ពីការរីករាលដាលនៃជំងឺជំងឺ-១៩ ។

ជាមួយគ្នានេះដែរ អភិបាលខណ្ឌ ក៏បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល ក្នុងមូលដ្ឋានសង្កាត់ទាំងអស់នៃរដ្ឋបាលខណ្ឌច្បារអំពៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការ ហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬ សាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner