កម្មវីធី Think! Think! លេខមួយរបស់ប្រទេសជប៉ុនផ្តល់ឱ្យកុមារកម្ពុជាសិក្សាដោយឥតគិតថ្លៃ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទសាលារៀនរយៈពេលពីរសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ តាមរយៈកម្មវិធីសិក្សា Think!Think!។ ផុតកំណត់ចុះឈ្មោះសិក្សាថ្ងៃទី 09 មីនា 2021។

កម្មវីធីសិក្សាលំដាប់ថ្នាក់លេខមួយរបស់ប្រទេសជប៉ុន Think! Think! ផ្តោតលើការអភិវឌ្ឍជំនាញ ការគិតរបស់​កុមារ ការលើកទឹកចិត្ត ទំនុកចិត្តជឿជាក់លើខ្លួនឯង ទៅដល់សិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា​។​​​

សូមផ្ញើសារ ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ 099 536 655 / 070 566 092 ដើម្បីទទួលបានលេខកូដនិងលេខសម្ងាត់។ សិស្សានុសិស្សទាញយកកម្មវិធី Think App! Think! School Edition តាមរយៈតំណភ្ជាប់ Android: https://bit.ly/think2android iOS: https://bit.ly/think2ios

សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួននៅកម្ពុជាកាលពីឆ្នាំ 2018 កន្លងទៅ។ កម្មវិធីនេះនឹងធ្វើឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ និងមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីកុមារភាព៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner