ម្ចាស់ផ្ទះ សៀមរាប FC ចាញ់កងរាជអាវុធហត្ថកំពង់ធំ នៃពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តរដូវកាល ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមម្ចាស់ផ្ទះ សៀមរៀបFC ប្រកួតចាញ់ក្រុមភ្ញៀវ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយលទ្ធផល ០ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុនៅក្នុងពូល-គ សប្តាហ៍ទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ខេត្ត។

ក្រុមភ្ញៀវកងរាជអាវុធហត្ថខេត្តកំពង់ធំរកបាន៣ពិន្ទុដំបូងនៅក្នុងពូល-គ បន្ទាប់ពីប្រកួតទី១ សប្តាហ៍មុន បានចាញ់ក្រុមខេត្តឧត្តរមានជ័យ ១ទល់២។ រីឯសៀមរាប FC ទើបលេងបាន១ប្រកួតនេះមាន ០ពិន្ទុ ខណៈពូល-គនេះមានតែ៣ក្រុមប៉ុណ្ណោះ។ ដូច្នេះពូល-គនេះ ២ក្រុមដែលរកបាន៣ពិន្ទុដូចគ្នា គឺកងរាជអាវុធហត្ថខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។ ចំពោះលទ្ធផល៤ប្រកួតផ្សេងទៀត រួមមាន៖ ក្រុមមន្ទីរអប់រំខេត្តកែបយកឈ្នះ ក្រុមមន្ទីរអប់រំខេត្តកំពត ៥-២, សមាគមកីឡាខេត្តព្រះវិហារបានប្រកួតចាញ់ក្រុមមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ២-៤, ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ២-១, ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងយកឈ្នះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ័សាត់ ៨-១។ នេះជាការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលទាំង៦ ដែលត្រូវប្រើប្រាស់ចំនួន៦សប្តាហ៍ ក្នុងចំណោមក្រុមចូលរួមសរុបចំនួន២១៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner