រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចលនាយុទ្ធនាការចុះចែកម៉ាស ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីម៉ៅសេទុង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចលនាយុទ្ធនាការចុះចែកម៉ាស ទាំងរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង០៧ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីម៉ៅសេទុង ទល់មុខសាលាខណ្ឌបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។

ក្នុងនោះដែររដ្ឋបាលខណ្ឌបឹងកេងកង សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីការឆ្លងមេរោគកូវីដ-១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner