អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅថ្ងៃខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ ដោយមានចូលរួមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ

តំណាងក្រសួងសុខាភិបាលដែលដឹកនាំដោយ លោក ឳក វិជិត អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក និងជាប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ដែលជាវាឃ្មិន បានធ្វើការពន្យល់របៀបរបបនៃការប្រមូលព័ត៌មានមុននឹងឈានដល់ការចាក់វ៉ាក់សាំង និងពីរបៀបនៃការចាក់វ៉ាកសាំង ជូនដល់មន្ត្រីពេទ្យដែលមានវត្តមានចូលរួមនេះផងដែរ ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម អគ្គនាយករង បានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដោយបានសង្កត់ធ្ថន់លើ ០២ចំណុច ដែលរួមមាន៖ ១. ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ បឺតជញ្ជក់នូវចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ ២. ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនអោយបាន ដើម្បីតម្លៃនៃឯកសណ្ឋាន និងភារកិច្ចផ្ទាល់ខ្លួន។

សូមជម្រាបជូនថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ៕ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner