លោកស្រីរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​អា​ហ្សង់​ទី​ន​ឆ្លង​កូ​វី​ដ​១​៩​

លោកស្រី​ ​Car​l​a​ ​Viz​z​o​t​t​i​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​អា​ហ្សង់​ទី​ន​ ​កាល​ពីម្សិលមិញ​ ​បាន​ប្រកាស​ថា​ ​លោកស្រី​បាន​ធ្វើ​តេ​ស្ត​ឃើញ​លទ្ធផលវិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​លោកស្រី​បាន​និង​កំពុងតែ​ធ្វើ​ច​ត្តាឡី​ស័ក​។​

​គួរ​បញ្ជាក់​ថា​ ​លោកស្រី​ ​Viz​z​o​t​t​i​ ​ជា​រដ្ឋ​ម​ន្រ្តី​ទី​៣​ហើយ​នៅប្រទេស​អា​ហ្សង់​ទី​ន​ ​ដែល​បាន​វិជ្ជមាន​​​ជំងឺ​ ​CO​V​I​D​-19 ​គឺ​បន្ទាប់ពី​រដ្ឋ​ម​ន្រ្តី​ក្រសួង​អភិវឌ្ឍន៍សង្គម​ ​និង​រដ្ឋ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

លោកស្រី​ ​Viz​z​o​t​t​i​ ​បាន​សរសេរ​​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ ​T​wit​t​e​r ​របស់​លោកស្រី​ថា​ ​«​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ឲ្យដឹង​ថា​ ​ខ្ញុំ​បាន​ធ្វើ​តេ​ស្ត​រក​ជំងឺ​ ​CO​V​I​D​-19 ​ដែល​វា​ស្ថិត​ក្រោម​នីតិវិធី​ចាំបាច់​ ​មុន​ពេល​អនុញ្ញាត​ឲ្យ​ឱ្យ​ចូល​ប្រជុំ​នៅ​សភា​នា​ថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ខាងមុខ​ ​ហើយ​ពួកគេ​បាន​ជូនដំណឹង​ថា​ ​ខ្ញុំ​បាន​ធ្វើ​តេ​ស្ត​ឃើញ​លទ្ធផលវិជ្ជមាន​ចំពោះ​ជំងឺ​នេះ​។​»​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner