​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៧​០​ករណី​ទៀត​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ

​ថៃ​៖​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ ​CO​V​I​D​-19 ​របស់​ប្រទេស​ថៃ​ (CCS​A​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​៧​០​ករណី​បន្ថែម​ទៀត​ ​និង​ពុំ​មាន​ករណី​ស្លាប់​ត្រូវ​បាន​រាយការណ៍​ទេ​ ​។​

មជ្ឈមណ្ឌល​ខាងលើ​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​នេះ​ ​មាន​៦​២​ករណី​ ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ខណៈ​០​៨​ករណី​ផ្សេងទៀត​ជា​ករណី​នាំចូល​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​វិញ​ ​។​

គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​២​ម៉ឺន​៥​ពាន់​៩​៥​១​ករណី​ ​ក្នុង​នោះ​ស្លាប់​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​ម៉ឺន​៥​ពាន់​១​២​៨​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner