​ម៉ាឡេស៊ី​មើលឃើញ​មនុស្ស​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​,​៤​៣​៧​ករណី​ ​និង​ស្លាប់​០​៩​នាក់​ទៀត​ក្នុងថ្ងៃអាទិត្យ​ម្សិលមិញ

​ម៉ាឡេស៊ី​៖​ ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​២​ពាន់​៣​៧​៤​ករណី​បន្ថែម​ទៀត​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​។​

បើ​តាម​ការ​បញ្ជាក់​របស់​​​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើ​ ​មានតែ​០​២​ករណី​ប៉ុណ្ណោះ​ ​ដែល​ជា​ប្រភេទ​នាំចូល​ ​ក្រៅពីនោះ​គឺ​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​។​ ​ក្នុងរយៈពេល​ដូចគ្នា​ ​ម៉ាឡេស៊ី​ក៏បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ចំនួន​០​៩​នាក់​បន្ថែ​ទៀត​ផង​ដែរ​ ​។​

គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ម៉ាឡេស៊ី​បាន​កត់ត្រា​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​៣​០​ម៉ឺន​៧​៥​២​ករណី​ ​ក្នុង​នោះ​ស្លាប់​១​ពាន់​១​៣​០​នាក់​ ​និង​ជាសះស្បើយ​២​៧​ម៉ឺន​៣​ពាន់​៤​១​៧​នាក់​ ​ឬ​ស្មើនឹង​៩​០​.​៩​% ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner