​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​១​៨​នាក់​ស្លាប់​ ​អំឡុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​លើ​អ្នកប្រឆាំង​តវ៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា​ប៉ូលិស​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​បំផុត​ ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​១​៨​នាក់​បាន​ស្លាប់​ ​និង​៣​០​នាក់​ទៀត​រង​របួស​ ​។​

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ការ​ស្លាប់​បាន​កើតឡើង​ដោយសារតែ​គ្រាប់កាំភ្លើង​ពិត​ ​ដែល​បាញ់​ទៅលើ​ហ្វូង​មនុស្ស​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ ​ទីក្រុង​ដា​វេ ​ទីក្រុង​ម៉ាន់​ដា​ឡេ​ ​ទីក្រុង​មី​អ៊ី​ក​ ​ទីក្រុង​បា​ហ្គោ ​និង​ទីក្រុង​ផូ​កុក​គូ​ ​ដោយ​បន្ថែម​ទៀត​ថា​ ​គ្រាប់បែក​ពន្លឺ​ ​គ្រាប់បែក​សំឡេង​បង្អើល​ ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក៏បាន​ប្រើ​ដែរ​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​អ្នក​ស្លាប់​ក្នុង​ពេល​តែ​មួយថ្ងៃ​ខ្ពស់​បំផុត​ខាងលើ​នេះ​ ​ក្នុងចំណោម​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ស្តារ​អំណាច​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ឡើងវិញ​ ​បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ ​ដោយ​ឡែ​កមនុស្ស​ប្រមាណ​១​ពាន់​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner