សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប និងជំរុញឲ្យមានការប្រើប្រាស់ កាបូបធ្វើពីកំប្លោក កាន់តែទូលំទូលាយ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប។

នៅលើ Facebook ផ្លូវការ ដែលមានភ្ជាប់រូបភាពមួយសន្លឹក ឈរទន្ទឹមគ្នាក្នុងដៃកាន់កាបូបធ្វើពីកំប្លោករបស់ភរិយាសម្តេចតេជោ ហ៊ុន សែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត, សម្តេចបានថ្លែងជំរុញឲ្យមានការប្រើប្រាស់កាបូបធ្វើកំប្លោកនៅខេត្តសៀមរាប កាន់តែទូលំទូលាយជាងមុន។

សម្តេចតេជោ រំពឹងទុកថា បើសិនកាបូបប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងថា៖ សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែលបានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner