សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងខណៈកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក

បើពុំមានអ្វីប្រែប្រួលទេនោះប្រទេសកម្ពុជា នឹងទទួលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន324,000ដូសជាលើកដំបូង ផ្តល់ជាជំនួយ ដោយមជ្ឈ មណ្ឌល កូវ៉ាក់ (COVAX Facility) ដែលនឹងមកដល់នៅថ្ងៃទី02 ខែមីនា ឆ្នាំ2021ខាងមុខនេះ។

ក្រសួងសុខាភិបាលបានជូនដំណឹងរួចមកថា កម្ពុជានឹងទទួលបានវ៉ាក់សាំង អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន 324,000ដូស ខណៈដែលសម្ដេចតេជោ ហ៊ុន សែន ក៏បាន ប្រកាសចាក់វ៉ាក់សាំងនេះ បន្ទាប់ពីវ៉ាក់សាំងមកដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈ រដ្ឋ មន្ត្រី នៅព្រឹកថ្ងៃទី28 ខែកុម្ភៈ បានចាត់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាង សម្ដេច ទៅទទួលវ៉ាក់សាំងនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលជាអំណោយរបស់អង្គភាពសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។

សូមបញ្ជាក់ថាវ៉ាក់សាំង AstraZeneca ចំនួន 324,000ដូស ជាវ៉ាក់សាំងក្នុងចំណោម 1,104,000ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី1 ឆ្នាំ2021ដែលជាជំនួយ បថមផ្តល់ដោយ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលតាមប្រភពពីក្រសួងបានឱ្យដឹងថាវ៉ាក់សាំងនេះនឹងមក ដល់កម្ពុជានៅម៉ោង 19:50ល្ងាច ថ្ងៃទី2 មីនា2021។

វ៉ាក់សាំង (AstraZerea /SII) ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ ហើយ វ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅ ពេលក្រោយទៀតជា ដំណាក់ៗនៅក្នុងឆ្នាំ2021នេះ។

តាមគម្រោងរបស់កូវ៉ាក់នឹងផ្តល់ឱ្យកម្ពុជាចំនួន 20% នៃចំនួនប្រជាជន 16 លាននាក់ ដែល ស្មើនឹង 3 លាន2 សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន 6លាន 4សែនដូស។

ទន្ទឹមគ្នាដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលចាក់វ៉ាក់សាំង AstraZeneca នៅ ម៉ោង 8និង 30នាទីព្រឹកថ្ងៃទី 4មីនា ឆ្នាំ2021 នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយ មានការធ្វើសន្នសីទសារ ព័ត៌មានផងដែរ។សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជារំពឹងទទួល បានវ៉ាក់ សាំង កូវីដ-19 ពីអង្គការសុខភាពពិភពលោក តាមរយៈ COVAX ប្រមាណ 7លានដូស៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner