អភិបាលរាជធានីយកចិត្តទុកដាក់បំផុតចំពោះក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កំពុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅសាលារាជធានី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។

បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការកន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមាន ឯឧ ឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងឯឧ ឃួង ស្រេងបានបំពេញយ៉ាងសកម្មចាប់តាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។

គួរបញ្ជាក់ផងដែរថា៖ កាលរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ ដោយមិនគិតថា ថ្ងៃឬយប់ឡើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយបានពីការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner