ក្លឹបហង្សក្រហម Liverpool រកបាន៣ពិន្ទុក្រោយពីបរាជ័យ៤ប្រកួតជាប់ៗគ្នា ខណៈ Inter Milan បន្តឈរកំពូលតារាងនៅ Seri A

ក្រុម​ហង្ស​ក្រហម Liverpool ​រកបាន៣ពិន្ទុ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Sheffield ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់សប្តាហ៍ទី២៦ ​នៃ​លីគ​កំពូល​អង់គ្លេស បន្ទាប់ពីបរាជ័យ៤ប្រកួតជាប់ៗគ្នា ។​

២គ្រាប់របស់​ហង្ស​ក្រហមរកបាន ដោយកីឡាករ ​ Jones ​ នៅ​នាទី​៤៨ ​និង Bryan ​នៅ​នាទី​៦៤​ ជ័យជំនះនេះបានធ្វើអោយ Liverpool ឈរលេខ៦ ដោយឆ្លងកាត់២៦ប្រកួតឈ្នះ១២ ស្មើរ៧ ចាញ់៧ មាន៤៣ពិន្ទុ ដាច់ពីក្រុមកំពូលតារាង Man City ១៩ពិន្ទុ​ ។ ប្រកួតបន្ទាប់ក្រុម​Liverpool ត្រូវទទួលតោខៀវ​ Chelsea នៅថ្ងៃទី០៤ ខែមីនាខាមុខនេះ ។

ចំណែកឯក្រុម Inter Milan បាន​យក​ឈ្នះ Genoa ៣-០ បន្តឈរកំពូលតារាង ដោយ​មាន៥៦ពិន្ទុ ឆ្លងកាត់២៤ប្រកួត ឈ្នះ១៧ ស្មើរ៥ ចាញ់២ ។

៣គ្រាប់របស់ Inter Milan រកបានដោយកីឡាករ Romelu Lukaku នៅនាទីទី១ ,  Matteo Darmian ​​បន្ថែម​គ្រាប់​ទី២ នៅនាទី៦៩ មុន​ពេល Alexis Sanchez បញ្ចប់​គ្រាប់​ទី​៣​ ដោយ​ការ​តែត​បញ្ចូល​ទី នៅនាទី៧៩ ។

ជ័យជំនះ​​នេះបានធ្វើក្រុម Inter Milan នៅ​តែ​បន្ត​ឈរ ​នៅ​កំពូល​តារាង  Serie A ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេខ​២ AC Milan ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner