ក្រុម AC Milan ទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ Roma ២-១ នៅ Serie A រដូវកាល២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុម AC Milan ទទួលបាន៣ពិន្ទុបន្ថែម បន្ទាប់ពីបានយកឈ្នះ Roma ដោយលទ្ធផល ២-១ នៅវគ្គសន្សំពិន្ទុនៃពានរង្វាន់ Serie A រដូវកាលឆ្នាំ២០២១ នារាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ ចាប់ផ្តើមការប្រកួត កីឡាករ Franck Kessie ជួយឱ្យ AC Milan នាំមុខមុនដោយបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពី Federico Fazio របស់ក្រុម Roma បានធ្វើអោយមានកំហុស នៅនាទី៤៣ ។ ឈានចូលវគ្គទី២ ត្រឹម៥ នាទីបន្ទាប់ Jordan Veretout រកបាន១គ្រាប់ជួយ Roma តាមស្មើវិញ ។ ទោះបីជាយ៉ាងណាក៏នៅនាទី៥៨ គ្រាប់បាល់ របស់ Ante Rebic បានជួយអោយ AC Milan បើកការនាំមុខជាថ្មី ប៉ុន្តែរហូតដល់ចប់ម៉ោងពេញ៩០ មិនមានក្រុមណារកគ្រាប់បាល់បានទៀតទេ ។ ជាលទ្ធផលក្រុម AC Milan ក៏បានរក្សាត្រឹមលទ្ធផល២-១ ។

សូមជម្រាប់ផងដែរថា ក្រុម AC Milan នឹងត្រូវប្រកួតជាមួយក្រុម Manchester United នៅ Europa League វគ្គ ១៦ ក្រុមចុងក្រោយ ទាំងពីរ ជើងនៅថ្ងៃទី ១១ និង ១៨ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។

សូមបញ្ជាក់ថា ជ័យលើ Roma កាលពីយប់មិញបានធ្វើអោយ AC Milan ទទួលបាន៣ពិន្ទបន្ថែម ដោយឆ្លងកាត់២៤ប្រកួត ឈ្នះ១៦ ស្មើ៤ ចាញ់៤ មាន៥២ នៅក្រោមក្រុមកំពូលតារាង Inter Milan ដែលមាន៥៦ពិន្ទុ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner