ទីតាំងណេតយីហោ វីអេ 2888 បង្កប់ល្បែងសុីសងនៅស្តុបផ្សារចំការដូង ប្រជាពលរដ្ធស្នើអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ ៖ ទីតាំងណេតយីហោ វីអេ 2888 បង្កប់ល្បែងសុីសងគ្រប់ប្រភេទរាប់សិបឆ្នាំ នៅស្តុបផ្សារចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ប្រជាពលរដ្ធស្នើអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប ។

តាមប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថាទីតាំងនោះ បានបើកដំណើរការការយូរឆ្នាំណាស់មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះបង្ក្រាបឡើយ។

យើងសង្កេតឃើញថា កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យមន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ ។ មហាជននឹងរង់ចាំមើលថា តើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ អាចហ៊ានចុះទៅបង្ក្រាបទីតាំងអុីនធើណេតខាងលើនេះ បានដែរឬទេ ដោយទីតាំងណេតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner