អ្នកជំនាញសេដ្ឋកិច្ច ៖ ការរាលដាលជំងឺកូវីដ-19 នៃសហគមន៍20កុម្ភៈកាន់តែធំ កាន់តែប៉ះពាល់ដល់សេដ្ឋកិច្ច

សន្ទុះនៃការឆ្លងជំងឺកូវីដ-19 នៃព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈត្រូវបានរាជរដ្ឋាភិបាលនៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធ ដោយបានបិទទីកន្លែងដែលប៉ះពាល់រហូតដល់ជាង70កន្លែង ដែលបង្ហាញថាចំនួនអ្នកឆ្លងជំងឺនេះកាន់តែច្រើន ហើយស្ថានការណ៍កាន់តែធំទៅ នឹងធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ2021 ។ នេះជាការលើកឡើងរបស់លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានរាជបណ្ឌិត្យសភា។

លោកបណ្ឌិតហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស ប្រសិនបើករណីដែលកើតឡើងភ្លាម ហើយសភាពការណ៍ប្រកាសបិទទីកន្លែងប្រកបអាជីវកម្មភ្លាម ហាក់ដូចជាពន្លត់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យមានបញ្ហាធំជាងនេះ ហេតុដូច្នេះហើយទើបរដ្ឋាភិបាល ធ្វើការបិទជាជំហានៗ ដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្ដែងចំពោះមុខដែលបានកើតឡើង។

លោកបណ្ឌិតបានបញ្ជាក់ថាដែរថា នេះជាឧបសគ្គធំចំពោះមុខសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោក ដូច្នេះទើបរាជរដ្ឋាភិបាលបានធ្វើជាជំហានៗ ដើម្បីគ្រប់គ្រងសភាពការណ៍ឱ្យបាន បើគ្រប់គ្រងមិនបានទេនោះ វាកាន់តែរីកធំទៅៗ នាំឱ្យការចំណាយទៅលើសេដ្ឋកិច្ច ដូចជារៀបចំ សេវាកម្ម ការធ្វើ ចត្តាឡីស័ក ការព្យាបាល និងថែរទាំជាដើម គឺត្រូវចំណាយកាន់តែខ្ពស់ ព្រោះថាការដែលអ្វីៗសុទ្ធតែចំណាយទាំងអស់ ដែលចាំបាច់ធ្វើម៉េចកុំឱ្យរីករាលដាលរហ័សលឿន នោះវានឹងចំណាយក៏កាន់តែខ្ពស់ដែរ។

ដោយដោយឡែកផលប៉ះពាល់នៃសេដ្ឋកិច្ចប្រាកដជាមានហើយ ដោយសារមានការផ្ទុះឡើងនូវការឆ្លងនូវជំងឺ គឺដូចនេះចរន្តសេដ្ឋកិច្ច ការទិញលក់ ការជួញដូរ ឬការធ្វើដំណើរ ទៅក្រៅប្រទេស ឬនៅក្នុងស្រុក ក៏ត្រូវផ្អាក បើស្ថានភាពឆ្លងនៅបន្ត សកម្មភាពនៃការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងជួបបញ្ហាច្រើន។ នេះបើតាមបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់។

លោកបណ្ឌិតបានបន្តថា ធ្វើយ៉ាងណាដើម្បីមានតុល្យភាពសេដ្ឋកិច្ច និងការរបិទជាបណ្តោះអាសន្ន នូវតំបន់មួយចំនួនមានការឆ្លងនោះ គឺការដែលកើតឡើងជំងឺឆ្លងភ្លាមៗនិងការចំណាត់ការភា្លមៗដូចគ្នា នោះប្រាកដជាមានផលប៉ះពាល់ដល់អ្នកពាក់ព័ន្ធច្រើនណាស់។

លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា៖« ប៉ុន្តែយើងពុំមានសូចនាករវាស់វែង ពីទំហំនៃការនៃផលប៉ះពាល់ ថាវាមានទំហំប៉ុនណានោះទេ ប៉ុន្តែប្រាកដជាមានផលប៉ះពាល់ដល់អ្នកពាក់ព័ន្ធទាំងនោះ គឺការខាត់បង់ទៅលើការចំណាយផ្សេងៗ ។ ខ្ញុំក៏សូមឯកភាពនូវចំណាត់ការ របស់រាជរដ្ឋាភិបាលដោយគាត់មិនប្រកាសបិទជាឱឡារិក នេះជាករណីសំខាន់ណាស់ ។ បើប្រកាសបិទភ្លាមៗនោះទើបជាបញ្ហាធំ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចប៉ះពាល់ធំ ដូច្នេះការពិតការបិទជាអន្លើៗ ពុំមានជាទ្រង់ទ្រាយធំនេះវាជាចំណាត់ការដ៏ល្អ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner