ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញចែកម៉ាសដល់បុគ្គលិកនៅតាមការិយល័យនិងផ្នែក្រុងស្រុក ក្រោមចំណុះតំបន់ប្រតិបត្តិការសឹករងកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានញ្ជើញចែកម៉ាសដល់ នាយទាហាន នាយទាហានរង ពលទាហាន ជនៅតាមការិយាល័យ ផ្នែកសឹករងក្រុង/ស្រុក វរៈ ចំណុះក្រោមតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងមូលចំនួន ២៣០០០ម៉ាស់ ស្មើរនិង៤៦០ប្រអប់ ដើម្បីពាក់នៅក្នុងពេលចុះបំពេញបេសកកម្មការងារ ដែលថ្នាក់លើប្រគល់ជូន។

នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានផ្តាំផ្ញើរទៅដល់កងកម្លាំងទាំងអស់ ត្រូវគោរពអោយបានម៉ឺងម៉ាត់ នូវបទបញ្ជាទាំងអស់នៅក្នុងពេលបំពេញការងារ។ ឯកឧត្តមមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ពេលចុះប្រតិបត្តិការទប់ស្កាត់ ត្រូវរក្សាគម្លាតសុវត្ថភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

បន្ទាប់ពីបានទទួលម៉ាស់ ពីឯកឧត្តម មេបញ្ជាការ លោក វរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកណ្តាល តំណាង ឯកឧត្តម មេបញ្ជាការ បានអញ្ជើញ យកម៉ាស់ទៅប្រគល់ដល់ កងកម្លាំរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលកំពុងចុះបំពេញបេសកកម្មឈរជើង នៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner