​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ទាំងអស់​យល់ព្រម​ចាក់​វ៉ាក់សាំង​ចំនួន​០​៣​ ដែល​ទើប​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់

​អាមេរិក​៖​ ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ ​លោក​វេជ្ជបណ្ឌិត​ ​អាន់​ថូ​នី​ ហ្វូ​ស៊ី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​ ​យល់ព្រម​ចាក់​វ៉ាក់សាំង​ណាមួយ​ក៏បាន​ ​ក្នុងចំណោម​វ៉ាក់សាំង​ទាំង​០​៣​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​។​

លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​បាន​ថ្លែង​អំពាវនាវ​ខាងលើ​នេះ​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NBC ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ពោល​គឺ​ក្រោយពេល​ដែល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ចន​សុ​ន​ ​អ៊ែន​ ​ចន​សុ​ន​ (J&J) ​ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ (​F​D​A​) ​អនុម័ត​ឱ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​វ៉ាក់សាំង​ទី​ ​៣​ ​ដែល​ទទួល​បាន​ការអនុញ្ញាត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​វ៉ាក់សាំង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​។​

ហើយ​បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​នោះ​ ​វ៉ាក់សាំង​ក្រុមហ៊ុន​ J&J ​នឹង​ត្រូវ​ចែកចាយ​ទៅកាន់​រដ្ឋ​នានា​ទៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​នៅ​យប់​ថ្ងៃអាទិត្យ​ ​ឬ​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ហើយ​តាមរយៈ​អនុសាសន៍​របស់​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ ​និង​ ​រដ្ឋ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ J&J ​ចំនួន​៤​លាន​ដូ​ស​ក្នុង​ដំណាក់កាល​ដំបូង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner