​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អះអាង​ថា​ ​លោក​អាច​នឹង​ឈរឈ្មោះ​សម្រាប់​មុខតំណែង​ប្រធានាធិបតី​អាមេរិក​ទៀត​នៅ​ឆ្នាំ​២​០​២​៤

​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​បង្ហើប​ថា​ ​រូបលោក​អាច​នឹង​ឈរឈ្មោះ​សម្រាប់​មុខតំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២​០​២​៤​ខាងមុខនេះ​ ​។​

អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​ប្រាប់​ក្នុង​ស​ន្និសិ​ទ​អភិ​រក្ស​ក្នុង​ទីក្រុង​ ​អរ​លែ​ន​ដូ ​រដ្ឋ​ ផ្ល័​រ​រី​ដា​ ​ថា​ ​យើង​ជួបជុំគ្នា​រសៀល​នេះ​ ​ដើម្បី​និយាយ​ពី​អនាគត​ ​គឺ​និយាយ​ពី​អនាគត​របស់យើង​… ​និយាយ​ពី​អនាគត​គណបក្ស​របស់យើង​ ​និង​និយាយ​ពី​អនាគត​ប្រទេសជាតិ​ជា​ទីស្រឡាញ់​របស់យើង​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ត្រាំ​ ​បាន​ច្រានចោល​ពាក្យចចាមអារ៉ាម​ដែល​ថា​ ​លោក​ប្រហែលជា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ​ដោយ​និយាយ​ថា​ ​នោះ​ជា​ប្រការ​ល្អ​មែនទេ​? ​បើ​យើង​ចាប់ផ្តើម​គណបក្ស​ថ្មី​ ​គឺ​យើង​មានតែ​បំបែក​សំឡេង​របស់យើង​តែប៉ុណ្ណោះ​ ​ដូច្នេះ​យើង​នឹង​មិនដែល​ឈ្នះ​ឡើយ​ ​។​ ​យើង​មាន​គណបក្ស​សាធារណៈ​ហើយ​… ​យើង​នឹង​នៅតែ​បន្ត​សាមគ្គី​គ្នា​ ​និង​រឹត​តែ​ខ្លាំង​ជាង​មុន​ទ្វេ​ឡើង​ ​។​

នា​ឱកាស​នោះ​ដែរ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​អំពី​អ្នក​បន្តវេន​ថ្មី​របស់​លោក​ ​គឺ​លោក​ ចូ ​បៃ​ដិ​ន​ ​ដោយ​បាន​និយាយ​ថា​ ​គោល​នយោបាយ​សហរដ្ឋអាមេរិក​បាន​ចេញពី​អាមេរិក​ដំបូង​ទៅ​អាមេរិក​ចុងក្រោយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner