អតីតជើងខ្លាំងគុនខ្មែរ សេន ប៊ុនថេន ត្រូវបានតែងតាំងជាគ្រូទទួលបន្ទុកបង្ហាត់ជម្រើសជាតិឆ្នាំ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

អតីតកីឡាករប្រដាល់គុនខ្មែរលំដាប់ A នៅកម្ពុជា លោក សេន ប៊ុន ថេន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្តល់ទំនុកចិត្តតែងតាំងជាគ្រូបង្វឹក ទទួលបន្ទុកបង្ហាត់ក្រុមកីឡាករជម្រើសជាតិគុនខ្មែរ ឆ្នាំ២០២១ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
នេះបើយោងតាមការបង្ហោះតាមផេកហ្វេសបុកផ្លូវការរបស់អតីត អ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេន នារសៀលថ្ងៃ ទី១ ខែ កុម្ភៈ ឆ្នាំ២០២១។


សូមបញ្ជាក់ថា អតីតកីឡាករប្រដាល់គុនខ្មែរ ល្បីឈ្មោះ ឈរនៅលំដាប់ A នៅកម្ពុជា បានចូលនិវត្តពីអាជីពប្រដាល់ នៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីសម្រេចឈប់ពីការឡើងសង្វៀន អតីតជើងខ្លាំងរូបនេះបានឃ្លាតឆ្ងាយពីវិស័យប្រដាល់គុនខ្មែរនោះទេ ពោល សេន ប៊ុនថេន ធ្វើជាគ្រូបង្វឹក ដោយបច្ចុប្បន្នគេបង្ហាត់នៅក្លិប្រដាល់ប៉ែនកាក់គុនខ្មែរ។
គួររំលឹកថា អតីតកីឡាករគុនខ្មែរជើងខ្លាំង សេន ប៊ុនថេន គឺជាកីឡាករជើងខ្លាំងលំដាប់អេនៅកម្ពុជា អំឡុងពេលដែលកីឡាករគុនខ្មែររូបនេះ កំពុងល្បីល្បាញក្នុងអាជីពប្រដាល់គុនខ្មែរ គេដណ្តើមបានខ្សែក្រវ៉ាតទាំងក្នុងស្រុក និងក្រៅស្រុកជាច្រលនខ្សែផងដែរ៕ ព័ត៍មានលំអិត យើង និងផ្សាយជូននៅថ្ងៃ សែ្អក។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner