ភូមា​៖​ ​លោកស្រី​ ​ស៊ូ​ជី​ ​បង្ហាញមុខ​ក្នុង​តុលាការ​លើកដំបូង​ ​តាំងពី​មាន​រដ្ឋប្រហារ​

លោកស្រី​ អ៊ួ​ង​ ​សាន​ស៊ូ​ជី​ ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​របស់​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃចន្ទ​ ​ទី​១​ ​មីនា​ ​២​០​២​១​នេះ​ ​បាន​បង្ហាញខ្លួន​ក្នុង​តុលាការ​ ​តាម​ប្រព័ន្ធ​វីដេអូ​ ​ដោយ​មេធាវី​របស់​លោកស្រី​បញ្ជាក់​ថា​ ​ជាលើកដំបូង​ ​តាំងពី​កើតមាន​រដ្ឋប្រហារយោធា​ ​កាលពី​ខែមុន​ ​ដែល​បណ្តាលឲ្យមាន​មហា​បាតុកម្ម​ដ៏​ធំ​មកដល់ពេលនេះ​។​

​ការ​បង្ហាញមុខ​របស់​លោកស្រី​ ​ក៏​ស្រប​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​លោកស្រី​បាន​ធ្វើសកម្មភាព​តវ៉ា​ជា​ថ្មីទៀត​ ​ទូទាំង​ប្រទេស​ ​រហូតដល់​មានការ​ប៉ះទង្គិច​ជាមួយ​ ​អាជ្ញាធរ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​ ​១​៨​នាក់​ ​កាល​ពីម្សិលមិញ​ ​ជា​តួលេខ​អ្នក​ស្លាប់​បង្ហាញ​ដោយ​អង្គការសហប្រជាជាតិ​។​

​លោកស្រី​ អ៊ួ​ង​សាន​ ​ស៊ូ​ជី​ ​ក្នុង​វ័យ​៧​៥​ឆ្នាំ​ ​បាន​បង្ហាញមុខ​ ​ដោយមាន​សុខភាព​ល្អ​ធម្មតា​ ​នៅ​ក្នុង​តុលាការ​ ​នេះ​បើ​តាម​មេធាវី​របស់​លោកស្រី​ ​គឺ​លោក​ K​h​in​ ​Ma​un​g​ ​Z​a​w​ ​បាន​ប្រាប់​សារ​ព័ត៌មាន​បរទេស​បែប​នេះ​ ​ពេល​សម្រាក​សវនាការ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner