ប្រកាសព័ត៌មាន៖ មានបុគ្គលវិជ្ជមានកូវីដ១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១

អត្ថបទដោយ៖
AMS OneMinute

១. សូមអញ្ជេីញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជនី-ខេត្ត មានស្រាប់។

២. ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

ប្រភព៖ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង

ads banner