ចង់ខ្លាំងនិងល្បីនៅក្នុងវិស័យបច្ចេកវិទ្យា អ្នកសិក្សាមិនគួរមើលរំលងជំនាញបន្ថែមទាំងប្រាំមួយ

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា ៖ ជំនាញជាច្រើននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាចឱ្យអ្នកមានអារម្មណ៍លំបាកខ្លាំង ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍វិជ្ជមានដែលកើតចេញពីចំណង់ចំណូលចិត្តសម្រាប់អនាគត។ នៅពេលឈានជើងចូលទៅក្នុងវិស័យបច្ចេកវិទ្យា អ្នកគួរតែត្រៀមខ្លួនឱ្យបានខ្លាំងក្លាដើម្បីការប្រកួតប្រជែងយកតំណែងនិងកេរ្ត៍ឈ្មោះ។ ជំនាញប្រាំមួយខាងក្រោមនេះ អ្នកអាចសិក្សាបន្ថែមដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាអ្នកធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា។

1. ជំនាញបច្ចេកវិទ្យាសិប្បនិម្មិត (AI) ៖ មិនត្រឹមតែនៅក្នុងឆ្នាំ 2021 នេះឡើយ AI នឹងក្លាយទៅជាជំនាញត្រូវប៉ាន់បំផុតនាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យា ឬមិនបច្ចេកវិទ្យាក៏ដោយ តែងត្រូវការចាំបាច់បច្ចេកវិទ្យា AI ក្នុងការវិភាគដោះស្រាយបញ្ហានានាឱ្យមានប្រសិទ្ធភាពនិងក្នុងតម្លៃប្រកួតប្រជែងបំផុត។

2. ជំនាញវិភាគ (Analytical Skills) ៖ ជំនាញវិភាគដើម្បីដោះស្រាយបញ្ហាសម្រាប់អាជីវកម្ម សំខាន់បំផុតជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យ។ ដូចនេះជំនាញវិភាគដោះស្រាយបញ្ហា ចាំបាច់មិនអាចខ្វះបានឡើយនៅគ្រប់អាជីវកម្មទាំងអស់ ពិសេសអាជីវកម្មដែលមានទិន្នន័យច្រើនស្មុកស្មាញ។

3. ជំនាញសរសេរកូដ (Coding) ៖ ចាប់តាំងតែពីឆ្នាំ 2000 មកវាបានក្លាយទៅជាប្រធានបទដែលគេនិយាយគ្រប់គ្នា ដោយសារបច្ចេកវិទ្យាកាន់តែទំនើបមានន័យថា អ្នកសរសេរកូដកាន់តែខ្លាំង ហើយជំនាញនេះនៅតែខ្វះខាតនៅឡើយមកដល់ពេលនេះ។

4. ជំនាញគ្រប់គ្រងគម្រោង (Project Management) ៖ ជារឿងធម្មតាទេក្រុមហ៊ុននិងអាជីវកម្មកើតឡើងដោយមានការរៀបចំគម្រោងការរួចជាស្រេច ប៉ុន្តែថាតើការរៀបចំការងារឱ្យបានត្រឹមត្រូវធ្វើយ៉ាងដូចម្តេច? ជំនាញគ្រប់គ្រងគម្រោងចាំបាច់បំផុតដើម្បីដំណើរការកិច្ចការ ឬក្រុមហ៊ុនឱ្យបានរលូន។

5. ជំនាញគ្រប់គ្រងសន្តិសុខអ៊ីនធឺណេត (Cyber Security) ៖ ដំណើរការអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាជំនាន់ 4.0 ទិន្នន័យជាឯកសារសំខាន់បំផុតរបស់មនុស្សគ្រប់រូប។ ប្រសិនបើបាត់បង់វាដោយប្រការណាមួយ វាប្រៀបដូចបាត់បង់អាជីវកម្មនិងវត្ថុមានតម្លៃរបស់ក្រុមហ៊ុនដែរ។ ដូចនេះការការពារសុវត្ថិភាពទិន្នន័យកំពុងក្លាយទៅជារឿងដែលមិនអាចខ្វះបានឡើយ។

6. ជំនាញគ្រប់គ្រងទិន្នន័យកំព្យូទ័រ (Cloud Computing) ៖ ការគ្រប់គ្រងទិន្នន័យកំព្យូទ័រ ប្រៀបដូចជាការជីកយករ៉ែមាសដែរសម្រាប់ឧស្សហកម្មបច្ចេកវិទ្យាដែរ។ អ្នកមិនអាចធ្វើទំនើបកម្មអាជីវកម្មរបស់អ្នក ដោយគ្មានការចូលរួមចំណែកពីអ្នកជំនាញខាង Clouding បានឡើយ ហើយតាមតួលេខគេអាចដឹងថា Cloud Computing គឺទទួលបានការវិនិយោគលើ Domain ច្រើនបំផុតទីពីរនៅក្នុងវិស័យបច្ចេកវិទ្យា។

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner