ការពិតចំនួនមួយគួរដឹងពីសាកលវិទ្យាល័យ Oxford ដែលល្បីនិងចាស់បំផុតលើលោក

អត្ថបទដោយ៖
ស៊ុន លី

សាកលវិទ្យាល័យ Oxford ជាមជ្ឈមណ្ឌលអប់រំឈានមុខគេលើពិភពលោក ដែលផ្តោតលើការអប់រំ បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវមានកេរ្តិ៍ឈ្មោះល្បាញល្បី ស្ថិតនៅចក្រភពអង់គ្លេស។ Oxford ជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេទីពីរលើសាកលលោក និងប្រើប្រាស់ភាសាអង់គ្លេសមួយគត់ជាភាសាគោលសម្រាប់សិក្សា។ មានរឿងរ៉ាវអស្ចារ្យនិងបុគ្គលសំខាន់ៗជាច្រើនរូបដែលបានសិក្សានៅសាកលវិទ្យាល័យ Oxford ហើយតាមរយៈភាពល្បីល្បាញនេះបានក្លាយទៅជារឿងដែលមានកិត្តិយសនិងមោទនភាពបំផុតសម្រាប់និស្សិតដែលបានឆ្លងកាត់ការសិក្សា។

​របាយការណ៍​វាយតម្លៃ​ការសិក្សា Times Higher Education បង្ហាញថាសាកល​វិ​ទ្យ​ល័យ Oxford បាន​ផ្តួល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលីហ្វ័​រ​នីញ៉ា ដោយ​ក្លាយជា​សាកលវិទ្យាល័យ​ដែល​ស្ថិត​លេខ​រៀង​ទី​មួយ​លើ​ពិភពលោក​។

សាកលវិទ្យាល័យ Oxford មានអាយុចំណាស់ជាងគេបំផុតទីពីរលើលោកបន្ទាប់ពីសាកលវិទ្យាល័យ Bologna Universtiy របស់អ៊ីតាលី។ ពាក្យថា Oxford មានប្រភពមកពាក្យបុរាណមួយរបស់អង់គ្លេស Oxanforda ដែលមានន័យជាទីកន្លែងដែលសត្វគោអាចឆ្លងកាត់បាន។ អំឡុងសង្គ្រាមស៊ីវិលនៅអង់គ្លេសចន្លោះពីឆ្នាំ 1642 ដល់ឆ្នាំ 1646 សាកលវិទ្យាល័យ Oxford ជារដ្ឋធានីរបស់អង់គ្លេស។ សម័យសង្គ្រាមលោកទីពីរ អង់គ្លេសមិនដែលរងការវាយប្រហារដោយគ្រាប់បែកឡើយ ដោយសារតែលោកហ៊ីត្លែរបានដាក់ផែនការយកទីតាំង Oxford ធ្វើជារដ្ឋធានីរបស់ខ្លួនពេលដែលវាយយកអង់គ្លេសបាន។

តារាកំប្លែងដ៏ល្បីលើលោក Bean ដែលគ្រប់គ្នាស្គាល់ថា Mr. Bean ឈ្មោះពេញ Rowan Atkinson ធ្លាប់សិក្សានៅទីនេះ។ នាយករដ្ឋមន្ត្រីរបស់អង់គ្លេសចំនួន 27 រូបមកក៏បានទទួលការអប់រំនៅទីនេះដែរ។ មហាវិទ្យាល័យដំបូងបំផុតរបស់ Oxford ដែលដាក់ឱ្យរៀនលើកដំបូងកាលពីសតវត្សទី 13 ប៉ុន្តែគ្រានោះអនុញ្ញា​តិឱ្យតែសិស្សប្រុសប៉ុណ្ណោះចូលរៀន រហូតដល់ឆ្នាំ 1878 ទើបសិស្សស្រីអាចចូលរួមបាន។

បច្ចុប្បន្នទីធ្លារបស់ Oxford មានអគារមហាវិទ្យាល័យដាច់ដោយឡែកសរុបសាមសិបប្រាំបី និងអគារឯកជនចំនួនប្រាំ។ សាកលវិទ្យាល័យ Oxford ត្រូវបានគេទទួ​ល​ស្គាល់ថាជាសកលវិទ្យាល័យល្អបំផុតលើសាកលលោកកាលចាប់តាំងពីឆ្នាំ 2017 និងឆ្នាំ 2018។ បើនិយាយកាលពីសម័យបុរាណនិស្សិតរបស់សាកលវិទ្យាល័យ Oxford ទាំងអស់មិនអនុញ្ញាតិឱ្យរៀបការឡើយ ត្រូវគោរពទៅតាមច្បាប់របស់វិហារសាសនា។ មហាវិទ្យាល័យដំណើរការដំបូងគេ គឺមហាវិទ្យាល័យសិល្បៈ (Bachelor of Arts)។ បណ្ណាល័យ Bodleian មានវ័យចំណាស់ជាងគេបំផុតទីពីរនៅក្នុងប្រទេសអង់គ្លេស ក៏ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ Oxford ដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner